ទៀតហើយ! ជប់លៀងឆ្លងឆ្នាំ Ngoc Trinh ស្លៀកឈុតស្ដើងចេញសាច់៨០%
- 2021-01-04 06:16:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទៀតហើយ! ជប់លៀងឆ្លងឆ្នាំ Ngoc Trinh ស្លៀកឈុតស្ដើងចេញសាច់៨០%
ចន្លោះមិនឃើញ
មិនខុសពីលើកមុនៗ តារាស្រីវៀតណាម Ngoc Trinh បានក្លាយជាប្រធានបទថ្មីទៀតហើយនៅលើទំព័រសារព័ត៌មានកម្សាន្តក្នុងស្រុក ព្រោះតែការស្លៀកពាក់ឈុតសិចស៊ីប្លែកពីគេឯងនៅក្នុងកម្មវិធីជប់លៀងបញ្ចប់ឆ្នាំ២០២០កន្លងទៅ។
បើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម បានឲ្យដឹងថា Ngoc Trinh បានបង្ហាញវត្តមាននៅកម្មវិធីឆ្លងឆ្នាំមួយដែលធ្វើឡើងដោយបុរសអ្នកមានទ្រព្យស្ដុកស្ដម្ភម្នាក់ឈ្មោះ Vu Khac Tiep។ នៅក្នុងកម្មវិធី អ្វីដែលគ្រប់គ្នាចាប់អារម្មណ៍ជាងគេគឺការស្លៀកឈុតសម្លៀកបំពាក់របស់ Ngoc Trinh ដែលគ្របដណ្ដប់ដោយស្បៃស្ដើងចេញសាច់ឲ្យគេឃើញដល់ ៨០% ឯណោះ ពោលគឺបិទបាំងកន្លែងសំខាន់តែបន្តិចបន្តួចប៉ុណ្ណោះ។ បន្ថែមពីនេះ គេក៏សង្កេតឃើញ Ngoc Trinh បានថើបមាត់គ្នាជាមួយស្រីស្អាតម្នាក់ឈ្មោះ Mia ថែមទៀតផង ដែលនេះគឺជារឿងគួរឲ្យភ្ញាក់ផ្អើលមួយសម្រាប់ក្រុមអ្នកគាំទ្ររបស់នាង។
សូមរំលឹកបន្តិចថា Ngoc Trinh គឺជាតារាម៉ូឌែល តារាសម្ដែង និងតារាយូធូប ដែលមានឈ្មោះល្បីតាមរយៈការស្លៀកពាក់បែបសិចស៊ីស្ទើរលេចលើលេចក្រោម។ ភាពទាក់ទាញរបស់ Ngoc Trinh ត្រូវគេស្គាល់ច្បាស់នៅអំឡុងដើមឆ្នាំ២០១៩ ពេលដែលនាងបានទៅចូលរួមក្នុងព្រឹត្តិការណ៍ដើរលើព្រំក្រហម "Cannes Film Festival" ក្នុងប្រទេសបារាំង។ កាលនោះ នាង Ngoc Trinh បានស្លៀករ៉ូបឆែកលើក្រោម ដោយបិទបាំងតំបន់ពិសេសតែបន្តិចបន្តួចប៉ុណ្ណោះ៕