ដឹងអត់ កំពង់ផែទេសចរណ៍នៅខេត្តកំពត សាងសង់រួចបានប៉ុន្មានហើយ?
- 2021-01-04 08:57:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងអត់ កំពង់ផែទេសចរណ៍នៅខេត្តកំពត សាងសង់រួចបានប៉ុន្មានហើយ?
ចន្លោះមិនឃើញ
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូចុះពិនិត្យវឌ្ឍនភាពសាងសង់កំពង់ផែទេសចរណ៍នៅខេត្តកំពត។ បច្ចុប្បន្នកំពង់ផែនេះ សាងសង់រួចរាល់បាន ៤៥% ហើយគ្រោងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២១នេះ។ នេះបើតាមការបញ្ជាក់ឲ្យដឹង ក្នុងពិធីចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ៣ និងចុះពិនិត្យការដ្ឋានសាងសង់កំពង់ផែនៅខេត្តកំពត នៅថ្ងៃទី ០៤ ខែមករា ឆ្នាំ២០២១។
គូសបញ្ជាក់ថា កំពង់ផែទេសចរណ៍នៅខេត្តកំពត ដែលកំពុងសាងសង់នៅលើផ្ទៃដីទំហំ ៤ហិកតា ជម្រៅ ៤,៥ម៉ែត្រ ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។ ដោយឡែកសម្រាប់គម្រោងសាងសង់ផ្លូវជាតិលេខ៣ សម្រេចបាន៩០% គិតត្រឹមខែមករា ឆ្នាំ២០២១នេះ ហើយគម្រោងនេះគ្រោងនឹងបញ្ចប់នៅត្រឹមខែកញ្ញា ឆ្នាំ២០២១ ខាងមុខ (មុនកាលកំណត់រយៈពេលមួយឆ្នាំ) ដោយសារមានកិច្ចសហការល្អរវាងភាគីពាក់ព័ន្ធ និងការខិតខំរបស់ក្រុមហ៊ុន៕