ចំណេះដឹង! តើអាចមានបញ្ហាដែរឬទេ សម្រាប់អ្នកដែល​មានសំលេងស្អក?

  • 2021-01-04 09:19:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សំលេងស្អក គឺជាការផ្លាស់ប្ដូរសំលេងខុសប្រក្រតីដែលបណ្ដាលមកពីលក័្ខខណ័្ខផ្សេងៗ។ សំលេងត្រូវបានផ្លាស់ប្ដូរទៅជាគ្រល លឺខ្សាវៗ រឺ ត្បៀត(in pitch and volume, ranging from a deep, harsh voice to a weak, raspy) ។

ក) មូលហេតុអ្វីខ្លះដែលបណ្តាលឲ្យសំលេងស្អក?

សំលេងស្អក អាចបណ្ដាលមកពីកក្តាមួយចំនួន ក្នុងនោះភាគច្រើនបណ្ដាលមកពីការរលាកបំពង់សំលេងស្រួចស្រាវ (inflammatory of vocal cords) ការបង្ករោកដោយការរលាកផ្លូវដង្ហើមខាងលើ (upper respiratory tract infection) និង មួយចំនួនតូចបណ្ដាលមកពីការប្រើប្រាស់សំលេងច្រើន។

មូលហេតុផ្សេងៗទៀតមានដូចជា៖

  • ដុំពក រឺ គីស នៅនិងបំពង់សំលេង (benign vocal cord nodules, cysts or polyps)
  • ការច្រាលជាតិអាស៊ីតក្រពះ (gastroesophageal reflux GERD)
  • អាលែកហ្ស៊ី
  • ការហឺតចូលនូវសារជាតិគីមី
  • ការជក់បារី
  • ជំងឺពកក
  • ការគ្រោះថ្នាក់ចំបំពង់សំលេង
  • វិបត្តប្រពន័្ធប្រសាទ (Parkinson’s disease and Stroke)
  • ដុំមហារីកបំពង់សំលេង (cancer of larynx)

ខ) ការធ្វើរោគវិនិច្ឆ័យ៖

ពិនិត្យបំពង់សំលេងដោយប្រើកាម៉េរ៉ាដែលមានទំហំតូច ទន់ អាចបត់បែនបានមិនមានការឈឺចាប់។ ក្នុងករណីអ្នកជំងឺមានបញ្ហាសំលេងស្អក លើសពី២ - ៣សប្ដាហ៍ ត្រូវប្រញាប់រូតរះមកពិគ្រោះនិងពិនិត្យជាមួយគ្រូពេទ្យឯកទេសត្រចៀក ច្រមុះ និងបំពង់ក ដើម្បីទទូលការព្យាបាលឲ្យទាន់ពេលវេលា។

គ) ការព្យាបាល៖

ការព្យាបាលត្រូវផ្អែកលើកក្តាបង្កដូចជា៖

  • ការរលាកបំពង់សំលេងស្រួចស្រាវដែលបណ្ដាលមកពីការរលាកផ្លូវដង្ហើមផ្នែកខាងលើត្រូវព្យាបាល
  • ហាមប្រើប្រាស់សំលេងច្រើន
  • ថ្នាំផ្សះត្រូវហាមប្រើក្នុងករណីរលាកបំពង់សំលេងស្រួចស្រាវបង្កដោយវីរុស
  • ហាមជក់បារី
  • ចំពោះអ្នកជំងឺមានអាជីពប្រើសំលេងត្រូវផ្អាកមួយរយះ
  • បើមានបញ្ហារលាកក្រពះ រឺ ច្រាលជាតិអាស៊ីតត្រូវព្យាបាលភ្លាម
  • ក្នុងករណីខ្លះត្រូវធ្វើការព្យាលដោយវះកាត់

ឃ) វិធីការពារ៖

  • ហាមប្រើសំលេងខ្លាំងៗ បើចាំបាច់ត្រូវប្រើមីក្រូហ្វូនជំនួយ
  • ហាមជក់បារី
  • ការព្យាបាលដោយសំលេង និងលំហាត់សំលេង ដោយគ្រូពេទ្យផ្នែកសំលេងជាការចាំបាច់ចំពោះអ្នកជំងឺមួយចំនួន
  • អ្នកជំងឺស្អកបណ្ដាលមកពីការច្រាលជាតិអាស៊ីតអាចព្យាបាលដោយថ្នាំនិងការតមអាហារមួយចំនួនដូចជា ការពិសារជាតិអាល់កុល កាហ្វេ និងអាហារមានជាតិហិល។

ដូច្នេះបើលោកអ្នកមានបញ្ហាទាក់ទងនឹងសំលេង សូមអញ្ជើញមកទទូលការពិនិត្យ ពិគ្រោះ និងព្យាបាលឲ្យបានទាន់ពេលវេលា ជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកត្រចៀក ច្រមុះ បំពង់ក៕

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត

អត្ថបទថ្មី
;