ខ្លាំងមែន! ម៉ាត់ ណូរុន ជាកីឡាករកម្ពុជាម្នាក់គត់ ឈរក្នុងតារាងអ្នកស៊ុតច្រើនជាងគេក្នុងតំបន់អាស៊ាន
- 2021-01-05 09:26:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លាំងមែន! ម៉ាត់ ណូរុន ជាកីឡាករកម្ពុជាម្នាក់គត់ ឈរក្នុងតារាងអ្នកស៊ុតច្រើនជាងគេក្នុងតំបន់អាស៊ាន
ចន្លោះមិនឃើញ
ក្រោយបិទបញ្ចប់រដូវកាល ២០១៩-២០២០២ នៅតាមលីគកំពូលក្នុងតំបន់អាស៊ានកន្លងទៅ គេបានរកឃើញកីឡាករដែលអាចស៊ុតបញ្ចូលទីបានច្រើនជាងគេ ក្នុងចំណោមកីឡាករប្រទេសដទៃទៀត។
ក្នុងនោះខ្សែប្រយុទ្ធវ័យ ២២ ឆ្នាំ ម៉ាត់ ណូរុន ដែលលេងឲ្យក្លឹបបឹងកេត ជាក្រុមជើងឯកលីគកំពូលកម្ពុជា រកបាន ១៥ គ្រាប់ជួយឲ្យគេឈរលេខ ៣ និងបានជាប់ឈ្មោះជា កីឡាករកម្ពុជាតែម្នាក់គត់ មានឈ្មោះក្នុងតារាងអ្នកស៊ុតបានច្រើនជាងគេតំបន់អាស៊ាន។
ជម្រាបជូនថា ស្ថិតិអ្នករកគ្រាប់បាល់ខ្ពស់បំផុតគឺ ១៦ គ្រាប់ទូទាំងតំបន់អាស៊ានបានទៅលើខ្សែប្រយុទ្ធ Befolo Mbarga ដែលកំពុងប្រកបអាជីពនៅក្លឹបព្រះខ័នរាជស្វាយរៀង ក្នុងលីគកំពូលកម្ពុជា។