ដឹងអត់ថា សង្គ្រាមលោកលើកទី១ ផ្ទុះឡើងក្រោយការធ្វើគតរជ្ជទាយាទមួយអង្គនេះ!
- 2021-01-06 07:12:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងអត់ថា សង្គ្រាមលោកលើកទី១ ផ្ទុះឡើងក្រោយការធ្វើគតរជ្ជទាយាទមួយអង្គនេះ!
ចន្លោះមិនឃើញ
សង្គ្រាមលោកលើកទី១ ដែលផ្ទុះឡើងក្នុងឆ្នាំ១៩១៤ គឺក្រោយការធ្វើគតព្រះអង្គម្ចាស់ Archduke Franz Ferdinand ដែលជារជ្ជទាយាទនៃអាណាចក្រអូទ្រីស-ហុងគ្រី។
រជ្ជទាយាទអង្គនេះ ត្រូវបានអ្នកជាតិនិយមស៊ែបម្នាក់ Gavrilo Princip អាយុ១៩ឆ្នាំ បាញ់សម្លាប់ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩១៤ ក្នុងអំឡុងទស្សនកិច្ចនៅក្រុង Sarajevo ប្រទេសប៊ូស្ន៊ី។ គោលបំណងរបស់ក្រុមអ្នកជាតិនិយមស៊ែប គឺដើម្បីបញ្ចប់អំណាចគ្រប់គ្រងអូទ្រីស-ហុងគ្រី មកលើប្រទេសប៊ូស្ន៊ី (Bosnia and Herzegovina)។
គួរបញ្ជាក់ថា បូស្ន៊ីធ្លាក់ក្រោមការគ្រប់គ្រងរបស់អាណាចក្រអូទ្រីស-ហុងគ្រី ក្នុងឆ្នាំ១៩០៨។ ការណ៍នេះ បានធ្វើឱ្យអ្នកជាតិនិយមស៊ែបផ្ទុះកំហឹងយ៉ាងខ្លាំង ព្រោះពួកគេយល់ថា ដែនដីប៊ូស្នី គួរតែជាផ្នែកមួយរបស់ប្រទេសស៊ែប។
បណ្តាប្រទេសជាច្រើននៅក្នុងពិភពលោក ពិសេសគឺអូទ្រីស-ហុងគ្រី បានថ្កោលទោសរដ្ឋាភិបាលស៊ែប ជុំវិញការលបធ្វើគតព្រះអង្គម្ចាស់ Ferdinand។ ប៉ុន្តែដោយសារស៊ែបមានការគាំទ្រពីចក្រភពរុស្ស៊ី ទើបអូទ្រីស ស្នើសុំការជួយធានាពីអាល្លឺម៉ង់ ហើយបានប្រកាសសង្គ្រាមជាមួយស៊ែប នៅថ្ងៃទី២៨ កក្កដា ១៩១៤ ដែលនេះហើយជាចំណុចចាប់ផ្តើមនៃសង្គ្រាមលោកលើកទី១ ហើយសន្ធិសញ្ញារវាងប្រទេសអឺរ៉ុបធំៗ ត្រូវបានបញ្ចប់៕
នៅសប្តាហ៍ក្រោយ [ខ្លីៗ] នឹងផ្សាយជូនលម្អិតពីប្រទេសដែលចូលរួមក្នុងសង្គ្រាមនេះ