លោក គួច ចំរើន ​ប្រកាស​រកជន​លួចគាស់​គម្របលូអស់១១​នៅផ្លូវមួយខ្សែនេះ

  • 2021-01-08 01:52:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អភិបាលខេត្ត​ព្រះសីហនុ លោក គួច ចំរើន បាន​ប្រកាស​ស្វែងរក​ជនលួចគាស់​យកគម្របលូ​ចំនួន១១ នៅ​វិថីសែនជ័យ ដោយ​វានឹងបង្កគ្រោះ​ថ្នាក់​ដល់​អ្នកធ្វើដំណើរ​លើផ្លូវទៀតផង។

​លោកបាន​បង្ហោះ​នៅលើ​ទំព័រហ្វេសប៊ុក​កាលពី​យប់មិញ​យ៉ាងដូច្នេះ​ថា៖ «ជនចង្រៃ​ លួចគាស់យកគម្របលូ​ អស់១១​ នៅវិថីសែនជ័យ​ ។ មិនត្រឹមតែបំផ្លាញទេ​ គឺបង្ករគ្រោះថ្នាក់ថែមទៀត​ ។ ប្រិយមិត្តណាបានឃេីញ​ បានដឹង​ ជួយប្រាប់ផង»៕

អត្ថបទថ្មី
;