ព្រោះអ្វី? រោងចក្រចម្រាញ់ប្រេងកាត សម័យសម្ដេច សីហនុ បង្កើតបានតែ១ឆ្នាំ តែត្រូវបំផ្លាញខ្ទេចវិញ
- 2021-01-11 00:18:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រោះអ្វី? រោងចក្រចម្រាញ់ប្រេងកាត សម័យសម្ដេច សីហនុ បង្កើតបានតែ១ឆ្នាំ តែត្រូវបំផ្លាញខ្ទេចវិញ
ចន្លោះមិនឃើញ
នៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៦៩ ក្រោមកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង ព្រះរាជាណាចក្រកម្ពុជាបានចាប់ផ្តើមដំណើរការរោងចក្រខ្មែរចម្រាញ់ប្រេងកាតរបស់ខ្លួន ក្នុងទឹកដីនៃខេត្តព្រះសីហនុ ដែលស្ថិតនៅក្រោមព្រះរាជកិច្ចដឹកនាំ នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
រោងចក្រចម្រាញ់ប្រេងកាតនេះមានដើមទុនវិនិយោគចំនួន ២២០លានរៀល ក្នុងនោះរដ្ឋកាន់កាប់ភាគហ៊ុនចំនួន ៦៥ភាគរយ និងក្រុមហ៊ុនបារាំងអែលហ៍្វ អ៊ុយញូ កាន់កាប់ភាគហ៊ុនចំនួន ៣៥ភាគរយតែប៉ុណ្ណោះ។ រោងចក្ររបស់កម្ពុជានេះមានសមត្ថភាពចម្រាញ់ និងលក់ផលិតផលដំបូងបាន ៦០០ ០០០តោន នៃប្រេងកាតឆៅ សមត្ថភាពទទួលកប៉ាល់ដឹកប្រេងកាតទម្ងន់ ៤៥ ០០០តោន និងចម្រាញ់ប្រេងកាតឆៅ ៥០០ ពាន់តោនក្នុងមួយឆ្នាំ។ តម្លៃរោងចក្របានកើនឡើងដល់ ៤០០លានរៀល និងវិនិយោគទុនសរុបមានតម្លៃ ៨០០លានរៀល ។ សម្តេចព្រះប្រមុខរដ្ឋ នរោត្តម សីហនុ បានស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធឲ្យដំណើរការជាផ្លូវការ នៃរោងចក្រខ្មែរចម្រាញ់ប្រេងកាត ក្នុងក្រុងព្រះសីហនុ នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ១៩៦៩ នៅចំពោះមុខលោករដ្ឋមន្ត្រីប្រតិភូបារាំង ទទួលបន្ទុកផ្នែកផែនការណ៍ និងការរៀបចំដែនដី និងលោកជំទាវ អង់ដ្រេ បេតតង់កួរ។
ប៉ុន្តែជារឿងអកុសល រោងចក្រចម្រាញ់ប្រេងកាតរបស់កម្ពុជានេះ បង្កើតបានតែជាង១ឆ្នាំប៉ុណ្ណោះ តែត្រូវទទួលរងនូវការបំផ្លាញខូចខាត ដោយសាររដ្ឋប្រហារនាឆ្នាំ១៩៧០៕
សូមទស្សនាវីដេអូនៅខាងក្រោម៖
ដកស្រង់៖ Royal du Cambodge