មិន​បាច់​ហត់​ច្រើន! ញ៉ាំ​តែ​របស់​១​នេះ អាច​ស្រក ៧​គីឡូ​ត្រឹម​ពេល​កន្លះ​ខែ

  • 2021-01-12 05:50:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដូច​ដែល​ធ្លាប់​លើក​ឡើង​ជា​ច្រើន​ដង​មក​ហើយ ការ​ហាត់​ប្រាណ​​គឺ​ជា​ជម្រើស​ល្អ​បំផុត​នៅ​ក្នុង​ការ​បញ្ចុះ​ទម្ងន់​រាងកាយ​ឲ្យ​មាន​សុខភាព​ល្អ។ ប៉ុន្តែ​បើ​អ្នក​ប្រញាប់​ចង់​សម្រក​គីឡូ​លឿន​ដោយ​មិន​ចាំ​បាច់​បែកញើស​ស្អុយ​ខ្លួន នោះ​យើង​មាន​វិធី​១​សម្រាប់​អ្នក។ វា​គឺ​ជា​ការ​តម​អាហារ ដោយ​ជំនួស​មក​វិញ​នូវ​ការ​ញ៉ាំ​ផ្លែ​ត្រសក់។ វិធី​នេះ​អាច​ប្រើប្រាស់​​យ៉ាង​មាន​​ប្រសិទ្ធភាព​ខ្ពស់ និង​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ តែ​អ្នក​មិន​គួរ​អនុវត្ត​​​វា​លើស​​​ពី​រយៈពេល​១៤​ថ្ងៃ​ឡើយ។

ត្រសក់​គឺ​ជា​បន្លែ​ធម្មជាតិ​ដ៏​ល្អ ដែល​មាន​សារធាតុ​​ចិញ្ចឹម​ និង​សម្បូរ​​ជាតិ​ទឹក​ខ្ពស់។ មួយ​វិញ​ទៀត​វា​មាន​​តម្លៃ​ធូរថ្លៃ និង​​ងាយ​ស្រួល​​ស្វែង​រក​​មក​បរិភោគ។ ដើម្បី​សម្រក​ទម្ងន់​​រហ័ស អ្នក​ត្រូវ​ផ្លាស់ប្ដូរ​របប​អាហារ​ទាំង​ស្រុង ដោយ​ងាក​មក​ទទួល​តែ​ផ្លែ​ត្រសក់​ប៉ុណ្ណោះ បូករួម​ជា​ការ​​ញ៉ាំ​អាហារ​សម្បូរ​ប្រូតេអ៊ីន​​ក្នុង​បរិមាណ​តិចតួច​​បំផុត​ដូចជា ស៊ុត តៅហ៊ូ សាច់​មាន់ និង​ត្រី ជា​ដើម។ ពេល​ណា​ដែល​មាន​អារម្មណ៍​ថា​ឃ្លាន អ្នក​ត្រូវ​បរិភោគ​ត្រសក់​១​ផ្លែ។

បើ​តាម​ការ​សិក្សា​កន្លង​មក បាន​បង្ហាញ​ថា ការ​ធ្វើ​ដូច្នេះ​អាច​ជួយ​សម្រក​ទម្ងន់​បាន ៥​គីឡូ​ក្នុង​១​សប្ដាហ៍ ហើយ​អាច​ឈាន​ដល់ ៧​គីឡូ​ក្នុង​រយៈពេល​២​សប្ដាហ៍។ យ៉ាង​ណា​មិញ អ្នក​មិន​គួរ​បន្ត​ធ្វើ​វា​ទៀត​​ឡើយ ព្រោះ​មិន​​ទាន់​មាន​ភស្តុតាង​ជាក់លាក់​​ផ្សេង​ទៀត​ដែល​ថា វា​មាន​សុវត្ថិភាព​​ឬ​ទេ​នៅ​ក្នុង​ការ​បន្ត​បរិភោគ​តែ​ផ្លែ​ត្រសក់​ដូច្នេះ​​សម្រាប់​​សម្រក​ទម្ងន់។

ព្រោះ​អ្វី​មិន​គួរ​បន្ត បើ​វា​​មាន​ប្រសិទ្ធភាព? នេះ​ដោយសារ​​ត្រសក់​មាន​កម្រិត​កាឡូរី​​ទាប​ត្រឹម​តែ ៤៥​កាឡូរី​ប៉ុណ្ណោះ។ បរិមាណ​ប៉ុណ្ណេះ​​គឺ​ទាប​ណាស់​សម្រាប់​រាងកាយ ដែល​ទាមទារ​​កាឡូរី​ចន្លោះ​ពី ២០០០ ទៅ ៣០០០​កាឡូរី ជា​ប្រចាំ​ថ្ងៃ។ បើ​​អ្នក​ញ៉ាំ​ត្រសក់​១០​ផ្លែ វា​ស្មើ​នឹង ៤៥០​កាឡូរី មិន​បាន​ពាក់​កណ្ដាល​​តម្រូវការ​កាឡូរី​ប្រចាំ​ថ្ងៃ​នោះ​ទេ។

សូម​បញ្ជាក់​ជា​ថ្មី​ម្ដង​ទៀត​ថា ថ្វី​ត្បិត​តែ​ការ​តម​របៀប​នេះ​​ទទួល​បាន​ផល​ខ្ពស់ តែ​​រាងកាយ​នឹង​មាន​កង្វះ​ខាត​សារធាតុ​ចិញ្ចឹម បើ​​អ្នក​​ហ៊ាន​បន្ត​​វិធី​នេះ​លើស​ពី​​រយៈពេល​២​សប្ដាហ៍។ បន្ថែម​ពី​នេះ ប្រសិន​បើ​ចន្លោះ​ពេល​តម​អាហារ អ្នក​​ពិត​ជា​មិន​អាច​ទ្រទ្រង់​បាន​ គួរ​បញ្ឈប់​ភ្លាមៗ៕

ប្រភព៖ Times of India | healthline ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;