ពេញមួយឆ្នាំ២០២០! កម្ពុជាសម្រេចការប្រមូលពន្ធដារបានដល់ជាង ១០១% នៃផែនការប្រចាំឆ្នាំ
- 2021-01-12 02:39:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេញមួយឆ្នាំ២០២០! កម្ពុជាសម្រេចការប្រមូលពន្ធដារបានដល់ជាង ១០១% នៃផែនការប្រចាំឆ្នាំ
ចន្លោះមិនឃើញ
សរុបរយៈពេល ១២ខែនៃឆ្នាំ២០២០ ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមអនឡាញ) មានចំនួន ១១ ៧០០,៥២ប៊ីលានរៀល (ប្រមាណជា ២៨៨៩,០២លានដុល្លារអាមេរិក) ស្មើនឹង ១០១,៣៦% នៃផែនការប្រចាំឆ្នាំ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។
ចំណូលនេះ មានការកើនឡើងចំនួន ៤២៣,២ប៊ីលានរៀល (ប្រមាណ ១០៤,៤៩លានដុល្លារអាមេរិក) ស្មើនឹង ៣,៧៣% បើប្រៀបធៀបនឹងឆ្នាំ២០១៩ បើទោះបីជាស្ថានភាពសេដ្ឋកិច្ចសកល ក៏ដូចជាសេដ្ឋកិច្ចកម្ពុជាមិនទាន់មានភាពប្រាកដប្រជា ជាពិសេសមានការទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺកូវីដ១៩។
បើគិតក្នុងខែធ្នូ ឆ្នាំ២០២០ កម្ពុជាប្រមូលពន្ធដារបាន ៩៧២,២៧ប៊ីលានរៀល (ប្រមាណជា ២៤០,០៧លានដុល្លារអាមេរិក) ស្មើនឹង ៨,៤២% នៃផែនការប្រចាំឆ្នាំ៕