ព្រះ​បរមរតនកោដ្ឋ សីហនុ ធ្លាប់​ប្រកាស​ពី​ព្រះរាជទ្រព្យ ក្រោយ​ការ​ចោទ​ប្រកាន់​ថា​ទ្រង់​មាន​ទ្រព្យ​មហាសាល!

  • 2021-01-13 05:46:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​​ថ្ងៃ​សៅរ៍ ទី​២៣ ខែ​សីហា ឆ្នាំ​២០០៨ ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះ​មហាវីរក្សត្រ ព្រះ​វររាជបិតា ឯក រាជ្យ បូរណភាពទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ «ព្រះបរមរតនកោដ្ឋ» ធ្លាប់​​បាន​ប្រកាស​ពី​ព្រះរាជទ្រព្យ​សរុប​របស់​ទ្រង់​ដែល​មាន​ទាំង​អស់។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​លើ​អត្ថបទ​ព័ត៌មាន​មួយ​​របស់​វិទ្យុ​អាស៊ីសេរី នា​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០០៨​កន្លង​ទៅ។

បើ​តាម​វិទ្យុ​អាស៊ី​សេរី បាន​ឲ្យ​ដឹង​ថា ការ​ប្រកាស​​ព្រះ​រាជទ្រព្យ​របស់​ព្រះ​បរមរតនកោដ្ឋ បាន​​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ចោទ​ប្រកាន់​មិន​ពិត​ចំនួន​២​មក​លើ​រូប​ព្រះ​អង្គ។ ទី​១​គឺ​មាន​​​សារព័ត៌មាន​ចិន​ឈ្មោះ China Daily បាន​ផ្សាយ​ថា​ព្រះ​អង្គ​ ​និង​ខ្សែ​​រាជវង្ស​របស់​ទ្រង់​មាន​ទ្រព្យ​សម្បត្តិ​មហាសាល​នៅ​លើ​ពិភពលោក។ ចំណែក​ទី​២​គឺ​​ក្នុង​ព្រះ​នាម​​ព្រះ​អង្គ​ជា​អតីត​​ព្រះ​មហាក្សត្រ​​ទៅ​ហើយ ព្រះ​អង្គ​ក៏​ធ្លាប់​​ត្រូវ​បាន​ក្រុម​ពួក លន់ នល់ និយម និង​ក្រុម​ខ្មែរ​សាធារណរដ្ឋ​និយម ចោទ​ប្រកាន់​ព្រះ​អង្គ ថា មាន​ទ្រព្យ​សម្បត្តិ​ដ៏​ស្តុកស្ដម្ភ​ផង​ដែរ។

ព្រះ​បរមរតនកោដ្ឋ បាន​ប្រកាស​ថា ប្រាក់​ដែល​ព្រះ​អង្គ​​មាន​បាន​ផ្ញើ​​ក្នុង​ធនាគារ​ប៉ាឡាទីន ក្រុង​ប៉ារីស ប្រទេស​បារាំង ក្នុង​ចំនួន ៣០ ៣១៣,២៨​​អឺរ៉ូ​លុយ​អឺរ៉ុប ស្មើ​នឹង​ជិត ៤៥០០០​ដុល្លារ​អាមេរិក (អត្រា​ប្ដូរ​ប្រាក់​នៅ​គ្រា​នោះ)។ ក្រៅ​ពី​នេះ ទ្រង់​មាន​កូន​វិឡា​មួយ​នៅ​ក្នុង​ក្រុង​សៀមរាប។ ចំណែក​ឯ​​ផ្ទះ​មួយ​ខ្នង​ស្ថិត​នៅ​ក្បែរ​វិមាន​ឯករាជ្យ​​ដែល​ជា​ទី​កន្លែង​ព្រះ​អង្គ​ប្រសូត​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​សាធារណរដ្ឋ​ប្រជាមានិត​កូរ៉េ​ប្រើប្រាស់​រហូត​ដល់​ឆ្នាំ​២០១៤ ហើយ​ត្រូវ​បាន​ប្រទាន​​ជា​សម្បត្តិ​រដ្ឋ។

ពាក់ព័ន្ធ​នឹង​វាំង​នៅ​កូរ៉េ​ខាង​ជើង និង​ដំណាក់​លួង​នៅ​ក្រុង​ប៉េកាំង​វិញ ទាំង​នោះ​មិន​មែន​ជា​ទ្រព្យ​សម្បត្តិ​របស់​ព្រះ​អង្គ​​ទេ ប៉ុន្តែ​ជា​ផ្ទះ​សំណាក់​សម្រាប់​ភ្ញៀវ​របស់​រដ្ឋ​​នៃ​ប្រទេស​ទាំង​២៕

ប្រភព៖ Radio Free Asia ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;