ពណ៌ទាំង ៦គួរតែរៀបចំក្នុងបន្ទប់ ឃើញហើយច្បាស់ជាគេងលក់ស្រួល
- 2021-01-13 08:47:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពណ៌ទាំង ៦គួរតែរៀបចំក្នុងបន្ទប់ ឃើញហើយច្បាស់ជាគេងលក់ស្រួល
ចន្លោះមិនឃើញ
យើងទាំងអស់គ្នាសុទ្ធតែដឹងថា ការដែលមានអនាម័យល្អក្នុងពេលគេងគឺជាផ្នែកមួយដ៏សំខាន់នៃរបៀបរស់នៅប្រកបដោយសុខភាពល្អ។ ការដែលគេងមិនបានគ្រប់គ្រាន់ អាចបណ្តាលឲ្យប្រឈមនឹងជំងឺបេះដូង និងប៉ះពាល់ដល់សតិអារម្មណ៍ថែមទៀតផង ដែលជាហេតុនាំឲ្យថយចុះនូវផលិតផលការងារ។
បើសិនជាអ្នកធ្វើការច្រើន ហើយគេងមិនគ្រប់ទៀត អ្នកអាចប្រឈមនឹងគ្រោះថ្នាក់ការងារបាន។ ការគេងទៀងទាត់យ៉ាងហោចណាស់ ៧ម៉ោងក្នុងមួយយប់អាចជួយធ្វើឲ្យការផ្ចង់អារម្មណ៍បានកាន់តែល្អ និងមិនសូវមានកំហុសទេ។
មធ្យោបាយដ៏ល្អមួយដែលអាចជួយឲ្យគេងលក់បានស្រួលនោះគឺថា ការផ្លាស់ប្តូរពណ៌ជញ្ជាំងបន្ទប់គេង។ ពណ៌ទាំងនេះអាចនឹងជួយធ្វើឲ្យអ្នកមានអារម្មណ៍ធូរស្រាល និងបន្ថយអារម្មណ៍តានតឹង ដើម្បីគេងលក់កាន់តែលឿនទៀតផង។
ពណ៌ខៀវ
ពណ៌មួយនេះត្រូវបានគេដឹងថាមានប្រសិទ្ធភាពបំផុតក្នុងការជួយបន្ធូរអារម្មណ៍របស់រាងកាយ តាមរយៈការបញ្ចេញសារធាតុគីមីក្នុងខ្លួនដើម្បីជំរុញដល់ភាពធូរស្រាលក្នុងខ្លួន។ ការសិក្សាបានឲ្យដឹងថា អ្នកជំងឺដែលសម្រាកក្នុងមន្ទីរពេទ្យមានអារម្មណ៍ថាស្អាតល្អ សប្បាយចិត្ត និងគេងលក់កាន់តែស្រួលនៅពេលដែលបន្ទប់គេងរបស់ពួកគេលាបពណ៌ខៀវ។
ពណ៌ផ្កាឈូកខ្ចី
តាមការសិក្សាក្នុងគុក ពណ៌ផ្កាឈូកខ្ចីដែលត្រូវបានលាបនៅជញ្ជាំងគុកអាចជួយបន្ថយភាពខឹងឆេវឆាវ និងការប្រព្រឹត្តអំពើហឹង្សារបស់អ្នកទោសបានច្រើនជាងគុកដែលគ្មានលាបពណ៌អ្វីសោះ។ តាមពិតទៅ ពណ៌ផ្កាឈូកនេះមានប្រសិទ្ធភាពជំរុញដល់អារម្មណ៍ធូរស្រាលក្នុងចិត្ត ហើយក៏ធ្វើឲ្យងាយងងុយគេងដែរ។
ពណ៌លឿងស្លេក
ពណ៌លឿងស្លេកអាចជារបស់បន្ថែមដ៏អស្ចារ្យមួយសម្រាប់បន្ទប់គេងជាមួយនឹងពន្លឺភ្លើងធម្មជាតិជាច្រើន។ ក្នុងពេលថ្ងៃ បន្ទប់ដែលមានពណ៌បែបនេះហាក់បីដូចជាចាំង និងជួយរំញោចដល់អារម្មណ៍ ប៉ុន្តែដល់ពេលយប់ វានឹងជំរុញឲ្យមនុស្សងងុយគេងដោយមិនមានអ្វីរំខានទៅវិញ។
ពណ៌បៃតងទឹកក្រូច
បើសិនជាអ្នកចូលចិត្តពណ៌បៃតង យកល្អគួរតែជ្រើសរើសពណ៌បៃតងលាយទឹកក្រូចនេះទៅ ព្រោះវាជាពណ៌ដែលជួយចំណាំងផ្លាតរបស់ធម្មជាតិដែលអាចជួយបន្ធូរអារម្មណ៍តានតឹងបាន។
ពណ៌ប្រផេះ
ថ្វីបើជាងលាបថ្នាំពណ៌ភាគច្រើនណែនាំឲ្យលាបពណ៌ស្អាតៗនៅបន្ទប់គេងក៏ដោយ តែពណ៌ប្រផេះនេះអាចផ្តល់អារម្មណ៍យ៉ាងល្អដល់អ្នកគេងបាន ព្រោះវាមានប្រសិទ្ធភាពទប់ស្កាត់ភាពតានតឹងក្នុងអារម្មណ៍តែម្តង។ ពណ៌ក្រែម ឬ Beige
ពណ៌ធម្មជាតិមួយនេះក៏អាចជាជម្រើសល្អក្នុងបន្ទប់គេងដែរ ព្រោះវានឹងជួយអ្នកទទួលបានភាពធូរស្រាលក្នុងអារម្មណ៍កាន់តែងាយស្រួល។ ពិតណាស់ ការផ្លាស់ប្តូរពណ៌ជញ្ជាំងក្នុងបន្ទប់គេងគឺជារឿងតែមួយគត់ដែលអាចជួយឲ្យគេងលក់កាន់តែស្រួល ប៉ុន្តែការកាត់បន្ថយការមើលឧបករណ៍អេឡិចត្រូនិចដូចជា កុំព្យូទ័រ ឬទូរស័ព្ទនៅពេលគេង ហាត់ប្រាណមុនគេង ចៀសឆ្ងាយពីជាតិកាហ្វេអ៊ីន និងមានទម្លាប់គេងបានទៀងទាត់ក៏ជួយឲ្យអ្នកគេងបានគ្រប់គ្រាន់ដែរ៕
ប្រភព៖ health.com.kh