នៅថ្ងៃដែលឥណ្ឌូណេស៊ីចាក់វ៉ាក់សាំងកូវីដចិន! រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី ពោលពាក្យបែបនេះ
- 2021-01-14 04:37:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅថ្ងៃដែលឥណ្ឌូណេស៊ីចាក់វ៉ាក់សាំងកូវីដចិន! រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី ពោលពាក្យបែបនេះ
ចន្លោះមិនឃើញ
ឥណ្ឌូណេស៊ី បានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនចិន Sinovac Biotech កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ គឺគាប់ជួននឹងការធ្វើទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី នៅប្រទេសនេះតែម្តង។
ក្រោយជំនួបជាមួយរដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ីកាលពីម្សិលមិញ លោក វ៉ាង យី បានថ្លែងទៅកាន់អ្នកកាសែតថា ចិននឹងផ្គត់ផ្គង់វ៉ាក់សាំងឱ្យបានគ្រប់គ្រាន់សម្រាប់ប្រជាជនឥណ្ឌូណេស៊ី។
«បើទោះជាមានតម្រូវការកើនឡើងខ្លាំងសម្រាប់វ៉ាក់សាំងក៏ដោយ យើងដោះស្រាយបាននូវការលំបាករបស់យើង និងមិនស្ទាក់ស្ទើរក្នុងការឆ្លើយតបចំពោះតម្រូវការរបស់ឥណ្ឌូណេស៊ី ដើម្បីផ្តល់ជូនដល់ប្រជាជនខ្លួននោះទេ។ នេះបង្ហាញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធបំផុតរវាងប្រទេសទាំងពីរ»។
រដ្ឋមន្រ្តីការបរទេសចិន បានបញ្ជាក់ថា ចិន និងឥណ្ឌូណេស៊ី នឹងធ្វើការរួមគ្នាដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ហើយចិនបន្តរៀបចំការផលិតវ៉ាក់សាំងដែលសហការជាមួយឥណ្ឌូណេស៊ី និងគាំទ្រប្រទេសនេះ ឱ្យក្លាយជាកន្លែងផលិតវ៉ាក់សាំងប្រចាំតំបន់៕