នុត​ វិសាល​ ប្រាប់​ចំណុច​ខ្លាំង​ក្រុម​សីដក់​មហាផ្ទៃ​ឈ្នះ​មេដាយ​មាស​ វិញ្ញាសា​ ២-២​

  • 2021-01-14 10:27:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តំណាង​ក្រុម​សីដក់​ក្រសួង​មហាផ្ទៃ​ នុត​ វិសាល​ ថា​ចំណុច​ខ្លាំង​របស់​ក្រុម​ដែល​អាច​ឈ្នះ​មេដាយ​មាស​ជើងឯក​ថ្នាក់​ជាតិ​ លើ​វិញ្ញាសា​ ២-២​ នោះ​គឺ​ចេញ​សេវា​បាន​ល្អ។​

ក្រុមមហាផ្ទៃ (អាវស)
កីឡាករ​ នុត​ វិសាល​ បាន​ឲ្យ​ដឹង​ថា​ វគ្គ​ផ្ដាច់ព្រ័ត្រ​យក​មេដាយ​មាស​ និង​ពាន​លើ​វិញ្ញាសា​ ២-២​ ជា​មួយ​ក្លឹប​ការពារ​ជាតិ​នេះ​គឺ​ក្រុម​របស់​ខ្លួន​មាន​ចំណុច​ល្អ​ច្រើន​ជាង​ដៃគូ។​ ទី១​ គឺ​ការ​ចេញ​សេវា​មិន​សូវ​ខូច​ និង​លឿន​ធ្វើ​ឲ្យ​ដៃគូ​ពិបាក​យក​ហើយ​បាត់បង់​ពិន្ទុ​ច្រើន។​

មួយ​វិញ​ទៀត​ខាង​ការពារ​ជាតិ​ ហាក់​មាន​អារម្មណ៍​មិន​សូវ​មូល​ ពោល​គឺ​លេង​ដោយ​ភ័យៗ​ដូច្នេះ​ហើយ​ទើប​លទ្ធផល​មិន​អាច​ឈ្នះ​ក្លឹប​មហាផ្ទៃ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ។​

ក្រុមមហាផ្ទៃកំពុងលើកពាន

រំលឹក​ដែរ​ថា​ វិញ្ញាសា​ ២-២​ គឺ​ក្រុម​សីដក់​មហាផ្ទៃ​ បាន​លេខ១​ ទទួលបានពាន​១​ មេដាយ​មាស១​ ចំណែក​ក្រុមលេខ២​ បាន​លើ​ក្រុម​សីដក់​ក្រសួង​ការពារ​ជាតិ ​លេខ៣​ មជ្ឈមណ្ឌល​ ខ.ភ.​ម​ និង​លេខ៤​ ដីអិន៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី
;