ឥណ្ឌូណេស៊ី វៀតណាម និងថៃ ជាប់ជាប្រទេសដែលមានយោធាខ្លាំងគេក្នុងតំបន់អាស៊ាន ដើមឆ្នាំ២០២១នេះ
- 2021-01-19 03:23:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឥណ្ឌូណេស៊ី វៀតណាម និងថៃ ជាប់ជាប្រទេសដែលមានយោធាខ្លាំងគេក្នុងតំបន់អាស៊ាន ដើមឆ្នាំ២០២១នេះ
ចន្លោះមិនឃើញ
យោងតាមការចាត់ចំណាត់ថ្នាក់របស់វិបសាយ Global Fire Power បង្ហាញថា នៅដើមឆ្នាំ២០២១នេះ អាមេរិក រុស្ស៊ី និងចិន នៅតែជាប្រទេសដែលមានអំណាចយោធាខ្លាំងជាងគេក្នុងលោក តាមពីក្រោយដោយឥណ្ឌា ជប៉ុន និងកូរ៉េខាងត្បូង។ នៅតំបន់អាស៊ានវិញ ប្រទេសដែលមានយោធាខ្លាំងជាងគេក្នុងតំបន់នេះគឺ ឥណ្ឌូណេស៊ី វៀតណាម និងថៃ។ សូមមើលខាងក្រោម៖
-អាមេរិក លេខ១
-រុស្ស៊ី លេខ២
-ចិន លេខ៣
-ឥណ្ឌា លេខ៤
-ជប៉ុន លេខ៥
-កូរ៉េខាងត្បូង លេខ៦
-បារាំង លេខ៧
-អង់់គ្លេស លេខ៨
-ប្រេស៊ីល លេខ៩
-ប៉ាគីស្ថាន លេខ១០
-តួកគី លេខ១១
-អ៊ីតាលី លេខ១២
-អេហ្ស៊ីប លេខ១៣
-អ៊ីរ៉ង់ លេខ១៤
-អាល្លឺម៉ង់ លេខ ១៥
-ឥណ្ឌូណេស៊ី លេខ១៦ (លេខ១ នៅអាស៊ាន)
-អារ៉ាប៊ី សាអ៊ូឌី លេខ១៧
-អេស្ប៉ាញ លេខ១៨
-អូស្ត្រាលី លេខ១៩
-អ៊ីស្រាអែល លេខ១០។
ប្រទេសអាស៊ាន ៩ទៀត
-វៀតណាម លេខ២៤ (លេខ២ នៅអាស៊ាន)
-ថៃ លេខ២៦ (លេខ៣ នៅអាស៊ាន)
-មីយ៉ាន់ម៉ា លេខ៣៨ (លេខ៤ នៅអាស៊ាន)
-សិង្ហបុរី លេខ៤០ (លេខ៥ នៅអាស៊ាន)
-ម៉ាឡេស៊ី លេខ៤៤ (លេខ៦ នៅអាស៊ាន)
-ហ្វីលីពីន លេខ៤៨ (លេខ៧ នៅអាស៊ាន)
-កម្ពុជា លេខ៩៤ (លេខ៨ នៅអាស៊ាន)
-ឡាវ លេខ១១៨ (លេខ៩ នៅអាស៊ាន)។
ការចាត់ចំណាត់ថ្នាក់របស់វិបសាយនេះ ផ្អែកលើកត្តាចំនួន៥០ ដើម្បីកំណត់សន្ទស្សន៍ក្នុងប្រទេសនីមួយៗចំនួន ១៣៨ប្រទេស រាប់ចាប់ពីកម្លាំងយោធា ហិរញ្ញវត្ថុ សមត្ថភាពភស្តុភា និងភូមិសាស្រ្ត៕