បឹងតាមោក! សម្តេច ហ៊ុន សែន ថាស្តាយក្រោយ​ដែលចុះហត្ថលេខា​លើអនុក្រឹត្យ​មួយខុស

  • 2021-01-22 02:07:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហ៊ុន សែន បានបង្ហាញ​ការសោកស្តាយ​មួយ​ចំពោះ​ការចុះអនុក្រឹត្យមួយខុស​ជុំវិញ​ការកំណត់​ព្រំប្រទល់បឹងតាមោក ដែល​ប៉ះពាល់​ដល់ស្រែប្រាំង​ប្រជាជន។ សម្តេច​ថ្លែងដូច្នេះ ក្នុង​ក្នុងពិធីសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លូវការ​អគារ​ទីស្តីការ​ក្រសួងសាធារណការ និងដឹកជញ្ជូន និង​វិទ្យាស្ថានតេជោសែន​សាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ​២០២១។

សម្តេច​តេជោនាយករដ្ឋមន្រ្តី​លើកឡើង​ដូច្នេះ​ថា៖

«និយាយពីបឹងតាមោកមួយ ខ្ញុំស្តាយនោះស្តាយ ស្តាយត្រង់ខ្ញុំចុះហត្ថលេខាលើអនុក្រឹត្យមួយខុស ម៉េចបានថាខុស? មកធ្វើអនុក្រឹត្យ​ឱ្យឯងចុះហត្ថលេខា ទឹកឡើងដល់ណាព្រំដែនដល់នោះ។ កាលពីមុនវាអត់មានអនុក្រឹត្យ ដល់ទៅពេលឱ្យធ្វើអនុក្រឹត្យ យកតាមគំរូលី គឹមហាន។ ប្រជាពលរដ្ឋបានសួរថា ព្រំដែន​ឡូត៍នេសាទនៅដល់ណា។ បងលី គឹមហាន គាត់មរណកាលទៅហើយ គាត់ឆ្លើយថា ទឹកឡើងដល់ណា គឺឡូត៍នេសាទដល់ហ្នឹង។ ខ្ញុំចង់ឱ្យកំណត់​តំបន់​ដែលត្រូវការពារ ស្រាប់តែមកព្រះអើយ សុទ្ធតែស្រែប្រាំងប្រជាជន។ ខ្ញុំនឹង​កាត់​បន្តទៀតប្រាប់ឱ្យហើយ។ ព្រោះបើសុទ្ធតែស្រែប្រាំង​ប្រជាជន បើមិនកាត់ឱ្យប្រជាជន...។ ប៉ុន្តែនិយាយអ៊ីចឹង មិនមែនអ្នកណាចេះតែទៅធ្វើបានទេ បើប្រជាជនកំពុងតែធ្វើស្រែប្រាំង ហើយដាក់ក្នុងអនុក្រឹត្យទៅជាដីរដ្ឋហ្នឹងគេដែរ។ ខ្ញុំស្តាយណាស់ ប៉ុន្តែអនុក្រឹត្យនេះទុកឱ្យខ្ញុំចាត់ចែង អាណាគួរធ្វើ អាណាមិនគួរធ្វើ»៕

អត្ថបទថ្មី
;