នេះជាប្រភេទបក្សី​ដែល​ជិតផុតពូជបំផុតនៅកម្ពុជា

  • 2021-01-22 09:28:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សត្វត្រយងចង្កំកស គឺប្រភេទបក្សីជិតផុតពូជបំផុត។ បក្សីប្រភេទនេះបន្តពូជនៅក្នុងរដូវប្រាំងចាប់ពីខែ ធ្នូ រហូតដល់ខែមេសា។ សត្វនេះមានវត្តមាននិងពងកូនជាប្រចាំនៅដែនជម្រកសត្វព្រៃលំផាត់។ នាដើមរដូវកាលពងកូនឆ្នាំ២០២០-២០២១នេះ ក្រុមការងារអង្គការ BirdLife បានរកឃើញសំបុកសត្វត្រយងចង្កំកសបានចំនួន៥សំបុកហើយនៅដែនជម្រកសត្វព្រៃនេះ។

ការតាមដាននិងស្រាវជ្រាវរកសំបុកកំពុងបន្តយ៉ាងសកម្ម ជាលទ្ធផលសំបុកមួយត្រូវបានរកឃើញថាបរាជ័យដោយសារបក្សីផ្សេងទៀតស៊ីពង ចំណែកបួនសំបុកទៀតកំពុងក្រាបពង។

អង្គការនេះ សង្ឃឹមថានឹងមានសំបុកផ្សេងទៀតនឹងត្រូវបានរកឃើញនិងធ្វើការអង្កេតតាមដាន។ ការបាត់បង់ទីជម្រក (ទីតាំងពងកូននិងរកចំណី) និងការរំខានដោយសកម្មភាពមនុស្សគឺជាកត្តាគំរាមកំហែងចំបងចំពោះបក្សីប្រភេទនេះ។

ដែនជម្រកសត្វព្រៃលំផាត់ជាជម្រកនៃបក្សីជាតិកម្ពុជា៕

ប្រភព៖ BirdLife

អត្ថបទថ្មី
;