ម៉ាឡេស៊ី ចាប់ខ្លួន​អ្នកនេសាទ​វៀតណាម ១៦នាក់

  • 2021-01-24 07:56:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជ្ញាធរ​សមុទ្រ​ម៉ាឡេស៊ី បាន​ចាប់ខ្លួន​អ្នកនេសាទ​វៀតណាម ១៦នាក់​ពីលើទូក​ ២គ្រឿង ដែល​បាន​ចូល​ក្នុងដែន​ទឹកម៉ាឡេស៊ី​ នៃរដ្ឋ Terengganu ដោយ​គ្មាន​ការអនុញ្ញាត។ នេះបើតាមការ​ប្រកាស​របស់​ភ្នាក់​ងារ​ប្រតិបត្តិការ​ម៉ាឡេស៊ី (MMEA) កាលពី​ថ្ងៃទី២២ ខែមករា ឆ្នាំ​២០២១។

ភ្នាក់ងារនេះ​អះអាងឱ្យដឹងថា អ្នក​នេសាទ​វៀតណាម​ទាំង១៦នាក់ មានអាយុចន្លោះពី ១៨ ទៅ ៦២ឆ្នាំ មិនមាន​ឯកសារសម្គាល់ខ្លួនត្រឹមត្រូវ និង​មិនមាន​អាជ្ញាបណ្ណ​នេសាទ ក្នុង​ដែន​ទឹក​ម៉ាឡេស៊ី​នោះទេ។

យ៉ាងណាមិញ អាជ្ញាធរ​ម៉ាឡេស៊ី បាន​យកសំណាក​អ្នកនេសាទវៀតណាមទាំងនេះ ទៅធ្វើតេស្ត​ផងដែរ​ មុន​ចាប់ឃុំខ្លួន៕

ប្រភព៖ Bangkokpost

អត្ថបទថ្មី
;