កីឡាករក្លឹបប្រេស៊ីលដែលធ្លាក់យន្តហោះស្លាប់នោះ គឺមានផ្ទុកកូវីដ១៩
- 2021-01-25 01:59:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករក្លឹបប្រេស៊ីលដែលធ្លាក់យន្តហោះស្លាប់នោះ គឺមានផ្ទុកកូវីដ១៩
ចន្លោះមិនឃើញ
កីឡាករ ៤នាក់ និងប្រធានក្លឹប Palmas នៃប្រទេសប្រេស៊ីល រួមទាំងពីឡុតបានស្លាប់ទាំងអស់ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះមួយនៅរដ្ឋ Tocantins កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១។
ឧបទ្ទវហេតុនេះ បានកើតឡើងភ្លាមៗ ក្រោយយន្តហោះនេះបានហោះចេញពីផ្លូវរត់ សំដៅទៅតំបន់ Goiania ដើម្បីត្រៀមប្រកួតទល់នឹងក្លឹប Vila Nova។
បើតាមប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីលឱ្យដឹងថា កីឡាករទាំង៤នាក់នេះ បានជិះយន្តហោះឯកជនមួយ ដោយសារពួកគេមានជំងឺកូវីដ១៩ (តែជាសះស្បើយ) ហើយម្យ៉ាងដោយសារម្សិលមិញនេះ គឺជាថ្ងៃចុងក្រោយនៃការធ្វើចត្តាឡីស័ករបស់ពួកគេ។ ចំណែកកីឡាករដទៃទៀត នឹងជិះយន្តហោះផ្សេងទៅតាមក្រោយ។
Palmas ជាក្រុមទើបតែបង្កើតឡើងក្នុងឆ្នាំ១៩៩៧ ហើយកំពុងលេងនៅក្នុងលីគទី៤ នៃប្រទេសប្រេស៊ីល។
មន្រ្តីអគ្គិភ័យនៃរដ្ឋ Tocantins បានបញ្ជាក់ថា យន្តហោះខ្នាតតូចនេះ បានធ្លាក់ហើយផ្ទុះឆេះ (យ៉ាងហោចផ្ទុះ២ដង) នៅចម្ងាយប្រមាណ ៥០០ម៉ែត្រពីផ្លូវរត់៕