រឿង Zheng Shuang មិនទាន់ចប់ ឥលូវដល់រឿង Hua Chen Yu មានកូនជាមួយ Zhang Bichen បាន២ឆ្នាំ
- 2021-01-25 06:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង Zheng Shuang មិនទាន់ចប់ ឥលូវដល់រឿង Hua Chen Yu មានកូនជាមួយ Zhang Bichen បាន២ឆ្នាំ
ចន្លោះមិនឃើញ
ធ្លាប់មានព័ត៌មានថា កំពូលតារាចម្រៀងប្រុស Hua Chen Yu និងតារាចម្រៀងស្រី Zhang Bichen មានទំនាក់ទំនងស្នេហានឹងគ្នា តែអ្នកទាំងពីរបដិសេធ។
កាលពីថ្ងៃទី ២៤ ខែមករាមុននេះ បណ្ដាញព័ត៌មាន បានធ្វើឲ្យអ្នកគាំទ្រជ្រួលច្របល់ម្ដងទៀត នៅពេលប្រកាសថា តារាចម្រៀងលំដាប់ A ចិន Hua Chen Yu បានមានកូនម្នាក់ជាមួយតារាចម្រៀងស្រី Zhang Bichen រួចហើយ។ ភ្លាមៗនោះ ឈ្មោះរបស់អ្នកទាំង២ត្រូវបានគេស្វែងរកច្រើនជាងគេលើបណ្ដាញសង្គម គឺវ៉ាមុខតារាសម្បូររឿងអាស្រូវ Zheng Shuang ទៀតផង។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ រឿងខាងលើត្រូវបានប្រុសស្អាត ៣០ឆ្នាំបង្ហោះទទួលស្គាល់ខ្លួនឯងតែម្ដង។
មុននោះដែរ តារាទាំង២គឺជាសិល្បករក្រោមផលិតកម្មតែមួយ ហើយក៏ធ្លាប់មានព័ត៌មានពួកគេស្រលាញ់គ្នាដែរ តែអ្នកទាំង២មិនទទួលស្គាល់។ យោងតាមការចែករំលែករបស់ម្ចាស់បទ Liang Liang កាលពីរដូវស្លឹកឈើជ្រុះឆ្នាំ ២០១៨ នៅពេលដឹងថាខ្លួនមានកូន នាងមានអារម្មណ៍ច្របូកច្របល់ ដោយសារទោះបីជាពេលនោះនៅស្រលាញ់គ្នា តែនាងគ្មានគម្រោងរៀបការ កើតកូនឡើយ ទើបមិនប្រាប់រឿងនេះទៅមិត្តប្រុស។
នាងបានចេញទៅក្រៅស្រុកដើម្បីសម្រាលកូន។ ដើមឡើយ នាងមិនចង់ឲ្យ Hua Chen Yu ដឹងរៀងនេះទៀតផង តែនាងគិតថាកូនខ្លួនត្រូវការស្គាល់ឪពុក ទើបនាងទម្លាយប្រាប់ប្រុសស្អាតខាងលើ។
ទោះបីជានៅពេលនេះ លែងស្រលាញ់គ្នាហើយក្ដី តែស្រីស្រស់ប្រុសស្អាតមួយគូនេះ នៅតែចិញ្ចឹមកូនរួមគ្នា ដោយកូនស្រីអាយុជាង១ខួបនេះស្នាក់នៅជាមួយម្ដាយ៕