ចាប់ពីពេលនេះទៅ កងទ័ព​ចិនអាចបាញ់​នាវា​បរទេស​បាន​ហើយ មិន​ចាំ​បាច់មានបញ្ជាពីថ្នាក់លើ

  • 2021-01-25 04:20:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេសចិន បាន​អនុម័តច្បាប់មួយ​កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ​២០២១ ដែល​ផ្តល់​អំណាច​ឱ្យឆ្មាំសមុទ្រ​របស់ខ្លួន ​អាច​បាញ់​នាវាបរទេស​ដែល​ចូល​ក្នុងដែន​អធិបតេយ្យរបស់ខ្លួន។

ច្បាប់នេះ គឺ​អនុញ្ញាតឱ្យ​ឆ្មាំ​សមុទ្រ​មានសិទ្ធិ​ចាត់វិធានការ​ចាំបាច់​ទាំងអស់ រួមមាន​ទាំងការ​ប្រើប្រាស់​អាវុធ នៅពេល​ដែល​អធិបតេយ្យភាព បូរណភាព ​និង​យុត្តាធិការ​របស់​ចិន ត្រូវបាន​រំលោភ​ដោយ​បរទេស​នៅ​ដែន​សមុទ្រ។

ច្បាប់​នេះ ក៏​ផ្តល់អំណាច​ឱ្យ​ឆ្មាំសមុទ្រ​ចិន អាច​កម្ទេច​រចនាសម្ព័ន្ធរបស់​ប្រទេសនានា ដែល​សង់​នៅ​ក្នុងតំបន់​សមុទ្រ ដែល​ចិន​អះអាង​ថាជាតំបន់របស់ខ្លួន ឬចាប់រឹបអូសនាវាបរទេស ឬ​បណ្តេញចេញ​​ពី​ដែន​ទឹកចិន​ផងដែរ។

គួរដឹងដែរថា ការអនុម័ត​ច្បាប់នេះ ខណៈចិន​កំពុង​មានជម្លោះ​យ៉ាងតានតឹង​ជាមួយ​ជប៉ុន នៅ​សមុទ្រចិនខាងកើត និង​ជាមួយ​ប្រទេស​អាស៊ានមួយចំនួន​ ក្នុង​សមុទ្រចិនខាងត្បូង៕

ប្រភព៖ nbcnews

អត្ថបទថ្មី
;