តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ សម្រេចការនាំចេញសរុប ១,៥ពាន់លានដុល្លារ
- 2021-01-28 09:27:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ សម្រេចការនាំចេញសរុប ១,៥ពាន់លានដុល្លារ
ចន្លោះមិនឃើញ
ឆ្នាំ២០២០ តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុសម្រេចបានការនាំចេញក្នុងទឹកប្រាក់សរុប ១,៥៦៥ ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលមានកំណើន ២៦,៥២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ គឺជាតួលេខកំណើនទោះបីជាទទួលរងផលប៉ះពាល់ពីជំងឺវីរុសក៏ដោយ។នេះបើតាមការឲ្យដឹងនៅផេកហ្វេសបុលកស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី ២៨ មករា ២០២០។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ២៦ ខែមករា បានចេញសារលិខិតអបអរសាទរចំពោះកំណើននេះដល់ក្រុមប្រឹក្សាភិបាលនៃតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ និងព្រមទាំងបានអបអរសាទរចូលឆ្នាំប្រពៃណីចិនដែលនឹងខិតជិតមកដល់នាពេលខាងមុខនេះដល់បុគ្គលិកគ្រប់ជាន់ថ្នាក់ក្នុងក្រុមហ៊ុនផងដែរ៕
ប្រភព៖ ស្ថានទូតចិនប្រចាំកម្ពុជា