សង្គ្រាម​លោក​លើកទី១! ទ័ពអូទ្រីស វាយលុកទ័ពសែ៊ប ៣លើក

  • 2021-02-04 07:31:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងអត្ថបទមុនៗ [ខ្លីៗ] បាន​បង្ហាញ​ពីការ​ចាប់ផ្តើម​សមរភូមិ​ក្នុងសង្គ្រាម​លោកលើកទី១ ដែល​អាល្លឺម៉ង់ បាន​ចូលឈ្លានពានចូលបែលហ្សិក និងបារាំង។ ប៉ុន្តែទន្ទឹមនឹងនេះ អូទ្រីស ក៏បាន​ឈ្លានពាន​ ស៊ែប ដែល​ជាប្រទេស​គូសត្រូវ​ដំបូង​ នៃការ​ផ្ទុះ​សង្គ្រាម​លោកលើកទី១នេះផងដែរ ពោលគឺ​បន្ទាប់ពី អូទ្រីស បាន​ប្រកាសសង្គ្រាមជាមួយនឹងស៊ែប នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ​១៩១៤។

អាណាចក្រ​អូទ្រីស-ហុងគ្រី បាន​វាយលុកចូល​ស៊ែបលើកទីមួយ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ​១៩១៤។ តំបន់​ដែល​កងទ័ពទាំងពីរ​ប្រយុទ្ធគ្នា គឺជាតំបន់​ភ្នំ (ឬហៅថា សមរភូមិ Cer) ដែល​ធ្វើឱ្យអូទ្រីស​ចាញ់ភូមិសាស្រ្ត ហើយ​ត្រូវទ័ពស៊ែប ដែលស្ថិតក្រោម​មេបញ្ជាការលោក Radomir Putnik វាយបក​ធ្វើឱ្យទ័ព​អូទ្រីស ដកថយវិញ។

​​ក្រោយ​ជ័យជម្នះនេះ លោក Putnik ក៏ដឹកនាំទ័ព​បន្តវាយលុក​ឆ្លងកាត់ព្រំដែនត្រង់ទន្លេ Danube ចូលទឹកដីអូទ្រីស នៅថ្ងៃទី៦ ខែកញ្ញា បានជោគជ័យ។ ប៉ុន្តែនៅថ្ងៃបន្ទាប់ ទ័ពអូទ្រីស​បាន​វាយបកវិញ (ឬហៅថា​ការវាយលុកលើកទី២) ធ្វើឱ្យទ័ពស៊ែប ទប់ទល់មិនបាន ត្រូវដកថយ​មកកាន់​ខ្សែត្រៀម​របស់ខ្លួនវិញ។

អូទ្រីស បាន​ចូលឈ្លានពានស៊ែបលើកទី៣ នៅថ្ងៃទី៦ ខែវិច្ឆិកា ដែល​ជាការវាយលុកយ៉ាងខ្លាំង​ បង្ខំ​ឱ្យទ័ពស៊ែប ដកថយ។ រហូតដល់ថ្ងៃទី៣ ខែធ្នូ លោក Putnik បានបើកការវាយបក ដែលមាន​ទ័ពសរុប ២០ម៉ឺននាក់ ទល់នឹង​ទ័ពហុងគ្រី ៨ម៉ឺននាក់ ហើយនៅថ្ងៃទី៩ ខែធ្នូ ទ័ពអូទ្រីស ដកថយម្តងទៀត។

​ជារួម ទ័ពអូទ្រីស បាន​បើកការវាយលុក ៣ដងទៅលើស៊ែប ដែលមានកងទ័ពប្រមាណ ៤៥ម៉ឺននាក់ ក្នុងនោះ​ស្លាប់ ២ម៉ឺន ៨ពាន់នាក់ និងរបួស ១២ម៉ឺន ២ពាន់នាក់។ ចំណែកខាងស៊ែប ស្លាប់ ២ម៉ឺន ២ពាន់នាក់ របួស ៩ម៉ឺន ១ពាន់នាក់ និង ១ម៉ឺន ៩ពាន់នាក់ទៀត ត្រូវចាប់ និងបាត់ខ្លួន៕

ប្រភព៖ wwitoday

អត្ថបទថ្មី
;