ច្រើនសន្លឹក រូបភាពនៅសារមន្ទីរសំណល់គ្រាប់យុទ្ធភណ្ឌ័មិនទាន់ផ្ទុះ

  • 2021-02-04 07:34:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) នៅ​ថ្ងៃ​ទី ៤ ខែមករា ២០២១នេះ បាន​បង្ហាញ​ចំណាប់​អារម្មណ៍​នៅ​ហ្វេស​បុក​ផ្ទាល់​ខ្លួន និង​បាន​អរគុណក្មួយៗដែលចាប់អារម្មណ៍ខ្លាំងលេីរូបភាពសិប្បនិមិត្តនៅលេីផ្ទាំងថ្ម​ នៃសំណល់គ្រាប់ពីសង្គ្រាមនៅវិមានឈ្នះ-ឈ្នះ! ។

លោក​បា​បន្ត​ថា ដេីម្បីយល់ដឹងច្បាស់ពីតំលៃនិងខ្លឹមសារសន្តិភាព​ ត្រូវតែស្វែងយល់ពីទុក្ខសោក​ ក្តីវិនាសកម្ម​ និងលទ្ធផលនៃសង្គ្រាមដែលជាសមិទ្ឋកម្ម! ដេីម្បីបានឃេីញជាក់ស្តែងនិងយល់កាន់តែច្បាស់អង្គភាពសុីម៉ាក់ក៏បានរៀបចំជាសារមន្ទីរសំណល់គ្រាប់យុទ្ធភណ្ឌ័មិនទាន់ផ្ទុះពីសង្គ្រាម​ពិតៗតែម្តង ដេីម្បីរក្សាទុកជូនប្រជាពលរដ្ឋបានបន្តសិក្សាស្វែងយល់ពីសង្គ្រាម។

សារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន​ នៅទីតាំងនៅខេត្តសៀមរាប​ មានដាក់បង្ហាញសកម្មភាពច្រេីនទូលំទូលាយ​ ជាមួយនេះដែរក៏មានសារមន្ទីរនៅភ្នំពេញ​ នៅខេត្តកំពង់ឆ្នាំង​ នៅខេត្តត្បូងឃ្មុំ​ និង ខេត្តបាត់ដំបងផងដែរ។ សូមក្មួយៗមកទស្សនាសារមន្ទីរណាមួយក៍បាន​ ដែលស្វែងយល់និងឃេីញគ្រាប់សំណល់ពីសង្គ្រាមពិតៗតែម្តង៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព៖ ហ្វេសបុកលោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC)

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;