ប្រធានតេក្វាន់ដូ ITF៖ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សុទ្ធតែខ្លាំង ប៉ុន្តែមិនជាឧបសគ្គ
- 2021-02-04 10:29:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានតេក្វាន់ដូ ITF៖ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សុទ្ធតែខ្លាំង ប៉ុន្តែមិនជាឧបសគ្គ
ចន្លោះមិនឃើញ
ប្រធានសហព័ន្ធតេក្វាន់ដូ ITF កម្ពុជា ថាប្រទេសដែលខ្លាំងខាងក្បាច់គុននេះក្នុងតំបន់អាស៊ានគឺមាន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ជាដើម ប៉ុន្តែស្ទង់មើលទៅមិនជាឧបសគ្គនៅ ស៊ីហ្គេម ២០២៣ នោះទេ។
ប្រធានសហព័ន្ធខាងលើនេះបន្ថែមថា ទោះយ៉ាងណាក៏មិនមើលងាយប្រទេសគេដែរ ហើយនៅតែបន្តជំរុញកីឡាករ កីឡាការិនីកម្ពុជាឲ្យប្រឹងហាត់ទ្វេដងជាបន្តទៀត ដើម្បីធានាក្នុងការឈ្នះមេដាយជូនកម្ពុជានៅស៊ីហ្គេម ២០២៣ ខាងមុខ។
រំលឹកដែរថា ឯកឧត្ដម កែវ រ៉េមី ជាប្រធានសហព័ន្ធតេក្វាន់ដូ ITF កម្ពុជា។ នៅឆ្នាំ២០២៣ ខាងមុខនេះសហព័ន្ធកីឡាមួយនេះក៏មានឈ្មោះដាក់ប្រកួតប្រជែងមេដាយស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕