ចង់បាន អាសង់២០២១ជិះ អត់មានលុយសុទ្ធទៅទិញ មួយខែត្រូវបង់ប៉ុន្មាន?
- 2021-02-11 03:12:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់បាន អាសង់២០២១ជិះ អត់មានលុយសុទ្ធទៅទិញ មួយខែត្រូវបង់ប៉ុន្មាន?
ចន្លោះមិនឃើញ
បច្ចុប្បន្ននេះនៅតាមហាងលក់ម៉ូតូជាច្រើននៅខ្មែរ កំពុងប្រជែងទីផ្សារលក់ទាំងតម្លៃ សេវាកម្មជូនអតិថិជន លើសពីនេះក៏មានសេវាកម្មបង់រំលស់ជាមួយខាងធនាគារ ឬជាមួយហាងលក់ផ្ទាល់តែម្ដង។
តាមប្រភពពីហាងនៅភ្នំពេញបានប្រាប់ Sabay ថាសម្រាប់អ្នកចង់រកទិញម៉ូតូជិះប្រភេទ អាសង់សេរីឆ្នាំ២០២១ មិនមានលុយសុទ្ធទៅទិញ មួយខែបង់ត្រឹមពី ៩០ ទៅ ១០០ដុល្លារប៉ុណ្ណេះ សម្រាប់រយៈពេល ២ ទៅ ៣ឆ្នាំ បើឆ្នាំលើសនិងក៏ត្រូវបង់តិចតាមនិងដែរ (លក្ខខ័ណ្ឌនេះសម្រាប់ការរំលស់សុទ្ធ) តែសម្រាប់អ្នកនៅតាមខេត្តត្រូវមានលុយកក់ ១០ភាគរយលើតម្លៃម៉ូតូជាមុនសិន។
ឯកសារសំខាន់ៗមួយចំនួនដែលអ្នកទិញត្រូវមានឯកសារផ្ទាល់ខ្លួនដូចជាអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ឬប័ណ្ណសម្គាល់ខ្លួនផ្សេងៗ និងមានទីលំនៅច្បាស់លាស់។ បន្ទាប់មក ខាងធនាគារឬហាង នឹងសិក្សាលើលទ្ធភាពនៃការសងត្រឡប់មកវិញលើប្រាក់ចំណូល។
សម្រាប់អ្នកស្នាក់នៅផ្ទះជួល ត្រូវមាន លិខិតបញ្ជាក់ទីលំនៅ ឬក៏អាចរកអ្នកធានាដែលមានទីលំនៅច្បាស់លាស់ ត្រូវមានលិខិតបញ្ជក់ប្រាក់ចំណូល ចំពោះអ្នករកស៊ីត្រូវមានលិខិតបញ្ជាក់ពីអាជីវកម្ម (ប័ណ្ណប៉ាតង់) ហើយអាចរំលស់បាន ១០០% លើតម្លៃម៉ូតូនេះបាន។
សម្រាប់អ្នកចង់ទិញហើយមានលុយបង់ខ្លះ ការបង់ប្រចាំខែក៏មានចំនួនតិចតាមនិងដែរ។ ចំពោះលក្ខខ័ណ្ឌអ្នកទិញជាអ្នកធ្វើការឬជាអ្នករកសុីត្រូវធ្វើបានយ៉ាងតិច ៣ខែ ចំពោះចំណូលវិញទៅតាមការសិក្សារបស់ហាង ឬធនាគារដែលបានដាក់ស្នើនោះ។ សម្រាប់ព័ត៌មានលម្អិត អាចទៅដល់ហាងផ្ទាល់។
គូសបញ្ជាក់ថា អាសង់ ស៊េរីឆ្នាំ ២០២១ នៅតែប្រើប្រាស់ចង្កឹះលេខ និងមិនមានរូបរាងប្រែប្រួលច្រើនឡើយ ដោយដូរតែតែមថ្មីប៉ុណ្ណេះ និងមានជម្រើសពណ៌ ៣គឺ ពណ៌ស ខ្មៅ និងក្រហម។ ចំពោះតម្លៃវិញកំពុងលក់នៅលើទីផ្សារតាមហាងប្រមាណជា ២ ៥០០ដុល្លារ (តម្លៃអាចខុសគ្នាតិចតួចនៅតាមហាង)៕