៤បទរបស់ តន់ ចន្ទសីម៉ា មានអ្នកទស្សនាច្រើនបំផុតលើ YouTube ផលិតកម្ម Galaxy Navatra

  • 2021-02-16 06:28:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផលិតកម្ម Galaxy Navatra កំពុង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន ក្រោម​ស្នាដៃ​និពន្ធ​បទចម្រៀងថ្មីៗជាច្រើន បញ្ចេញជា​រៀង​រាល់​ថ្ងៃ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មិន​សរសើរ​មិនបាន។ ទន្ទឹម​ជា​មួយ​ការ​គាំ​ទ្រ​យ៉ាង​ច្រើន​នេះ បាន​ធ្វើ​ឲ្យ Channel YouTube ផ្លូវ​ការ​របស់​ផលិតកម្ម​មាន​ការ​កើន​ឡើង​ចំនួន Subscribers រហូត​ដល់ ១.៨៧លាន​នាក់ ត្រឹម​រយះ​ពេល ២ឆ្នាំ​ប៉ុណ្ណេះ។

កំពុង​បញ្ចេញ​បទ​ចម្រៀង​រាល់​ថ្ងៃ​ប៉ុន្តែ​បើ​និយាយ​ពី​ចម្រៀង​ដែល​មាន​អ្នក​ទស្សនា​ច្រើន​ជាង​គេ​នៅ​លើ Channel ផលិតកម្ម​វិញ​សុទ្ធ​សឹង​តែ​ជា​បទ​របស់​កញ្ញា តន់ ចន្ទសីម៉ា ដែល​គ្រប់​គ្នា​ស្គាល់​ថា​ជា​តារា​ចម្រៀង​ស្រី​ប្រចាំ​ផលិតកម្ម​នេះ​តែម្ដង។ គិត​ត្រឹម​ថ្ងៃ​ទី ១៦ ខែ កុម្ភះ ឆ្នាំ ២០២១ នេះចម្រៀង ៤បទ​របស់​កញ្ញា តន់ ចាន់សីម៉ា មាន​ដូច​ខាង​ក្រោម៖

១. ឡានសារ៉ែន - តន់ ចន្ទសីម៉ា Dance Version1

២. ដណ្តឹងអូនទៅ | តន់ ចន្ទសីម៉ា [ VIDEO LYRIC ]

៣. ចង់សុំ Wifi | ខេម ft. តន់ ចន្ទសីម៉ា

៤. យល់ច្រឡំថាគេស្រឡាញ់យើង - សីម៉ា [ OFFICIAL AUDIO ]

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;