ដៃគូរកស៊ីធំបំផុតរបស់ EU មិនមែនជាអាមេរិកទៀតទេ!
- 2021-02-17 09:06:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដៃគូរកស៊ីធំបំផុតរបស់ EU មិនមែនជាអាមេរិកទៀតទេ!
ចន្លោះមិនឃើញ
ចិន បានផ្តួលអាមេរិក ក្នុងការក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់សហភាពអឺរ៉ុប ក្នុងឆ្នាំ២០២០ ដែលជាឆ្នាំពោរពេញដោយជំងឺរាតត្បាតជំងឺកូវីដ១៩។
ពាណិជ្ជកម្មរវាងចិន និង EU មានតម្លៃប្រមាណ ៧០៩ពាន់លានដុល្លារកាលពីឆ្នាំមុន ពោលគឺធំជាងពាណិជ្ជកម្មរវាង អាមេរិក និង EU ដែលមានតម្លៃត្រឹម ៦៧១ពាន់លានដុល្លារ។
បើទោះបីជាសេដ្ឋកិច្ច ជួបការធ្លាក់ចុះនៅត្រីមាសទីមួយ នៃឆ្នាំ២០២០ ដោយសារការបិទប្រទេសទប់ស្កាត់កូវីដ១៩ ប៉ុន្តែសេដ្ឋកិច្ចនេះបានល្អប្រសើរឡើងវិញនៅចុងឆ្នាំ និងមានកំណើនល្អជាងគេក្នុងលោក ហើយថែមទាំងបានឆ្លើយតបតាមតម្រូវការរបស់ EU។
ការនាំចេញខ្លាំងបំផុតរបស់ចិន ទៅអឺរ៉ុប កាលពីឆ្នាំមុន គឺជាគ្រឿងបរិក្ខារពេទ្យ និងអេឡិចត្រូនិច ដោយសារអឺរ៉ុបជួបវិបត្តិខ្វះខាតខ្លាំងពេលផ្ទុះកូវីដ១៩។
យោងតាមការិយាល័យស្ថិតិអឺរ៉ុប Eurostat ឱ្យដឹងថា៖ «នៅក្នុងឆ្នាំ២០២០ ចិនគឺជាដៃគូដ៏សំខាន់សម្រាប់ EU។ លទ្ធផលនេះគឺដោយសារតែកំណើននៃការនាំចូល (+៥,៦%) និងនាំចេញ (+២,២%)»។
យ៉ាងណាមិញ តួលេខខាងលើនេះក៏មិនខុសពីទិន្នន័យរបស់ចិន ដែលបានចេញផ្សាយកាលពីខែមុនបង្ហាញថា ពាណិជ្ជកម្មរវាង ចិន និង EU កើនឡើង ៥,៣% ស្មើនឹងទឹកប្រាក់ ៦៩៦,៤ពាន់លានដុល្លារ ក្នុងឆ្នាំ២០២០៕