Messi ​តាម​ស្មើ​កំណត់ត្រា​វីរបុរស​ Real Madrid ​ទោះ​បី​ក្រុម​លេង​ចាញ់ PSG ច្រើន​គ្រាប់​

  • 2021-02-17 07:11:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ខ្សែ​បម្រើប្រយុទ្ធ Lionel Messi ​អាច​រក​បាន​១គ្រាប់​ពី​បាល់​ប៉េណាល់​ទី​ ​ក្នុង​ជំនួប​រវាង Barcelona ​ទល់​នឹង​​ក្រុម​ខ្លាំង PSG ​ដែល​បាន​​យក​ឈ្នះ​ដល់​ទៅ​ ១-៤ ក្នុង​ទឹកដី Camp Nou ជើង​ទី ១វគ្គ​១៦ក្រុម​ចុងក្រោយ​។ ​

Messi ទាត់ប៉េណាល់​ទី​ ដែល​ជា​គ្រាប់បាល់ ១៧ រដូវកាលជាប់ៗគ្នា
​លទ្ធផល​នេះ​​បាន​ធ្វើ​ឲ្យ​រូប​គេ​ក្លាយជា កីឡាករស៊ុតបញ្ចូលទីបាន ១៧ឆ្នាំជាប់ៗគ្នាចាប់តាំងពីឆ្នាំ ២០០៥ និងបានតាមស្មើកំណត់ត្រាលោក Raul Gonzalez ​ដែល​ជា​អតីត​វីរបុរស​ក្រុម​ Real Madrid ​ក្នុង​ពានរង្វាន់ UEFA Champions League ​ធ្លាប់​ធ្វើ​បាន​ចន្លោះ​ឆ្នាំ ១៩៩៥-២០១១។ មាន​ន័យ​ថា ​Messi ​បង្ហាញ​ខ្លួន​រាល់​ឆ្នាំ​តែង​តែ​ស៊ុត​ចូល​មិន​ដែល​លោះ​នោះ​ទេ​។

យ៉ាង​ណា​មិញ​ ​នៅ​ជើង​​ទី ២ ​Barcelona ​និង​ត្រូវ​ទៅសួរសុខទុក្ខ PSG ​វនៅ​ថ្ងៃ​ទី ១១ខែ​មីនា​វេលា​ម៉ោង ៣រំលង​អាធ្រាត្រ​៕

ទស្សនា​វីដេអូហាយឡាយ​ខាងក្រោម៖

Raul Gonzalez

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;