យុវជន​​ខេត្ត​បាត់ដំបងល្អ​ៗ​ណាស់! ​៤គ្រាប់​សុទ្ធ​តែ​កឹប​​ស្អាតៗ​ផុត​អ្នក​ចាំទី​ (មាន​វីដេអូ)​

  • 2021-02-20 09:04:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុម​ ស.ស.យ.ក​ ខេត្តបាត់ដំបង យក​ឈ្នះ ៤-១ ​លើ​ក្រុម សូហ្វីយ៉ាប៉ៃលិន ​នៅ​ក្នុង​ទីលាន​វិទ្យាល័យ នេត យ៉ង់ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ​ក្នុង​វគ្គជម្រុះក្នុងពូលឈរ​លេខ២ ​ពូល គ សប្ដាហ៍​ទី​១​ ​នៃ​ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៥ ឆ្នាំ ២០២១ (ថ្នាក់ខេត្ត)​។

ក្រុម​ ស.ស.យ.ក​ ខេត្តបាត់ដំបង /រូបថត​ដោយ៖ BT Keila
ក្រុម សូហ្វីយ៉ាប៉ៃលិន /រូបថត​ដោយ៖ BT Keila

​ក្រោយ​ចប់​ការ​ប្រកួត​គេ​សង្កេត​ឃើញ​ថា ​៤គ្រាប់​របស់​ក្រុម​យុវជន​ខេត្ត​បាត់ដំបង ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ដែល​ទៅ​មើល​ផ្ទាល់​​ទះ​ដៃ​ហ៊ោ​អបអរសាទរ​ជាមួយ​នឹង​បច្ចេកទេស​ទប់​និង​បញ្ចប់​ទី​របស់​ពួក​គេ។ ​ថា គ្រីយ៉ា ដែល​​រក​បាន​២គ្រាប់​លេង​ឲ្យ​ខេត្ត​បាត់ដំបង​​ជាប់​ជា​កីឡាករល្អប្រចាំការប្រកួតទាំងងន៩នាក់ក្នុង​ចំណោម​ក្រុម​ខេត្ត​ដទៃ​ទៀត សប្ដាហ៍​ទី១។

សប្ដាហ៍​ទី ២​ ​ក្រុម​ខេត្ត​បាត់ដំបង​ នឹង​ត្រូវ​ជួប​ក្រុមខេត្ត​ពោធិ៍សាត់ នៅ​ម៉ោង​៣​ថ្ងៃ​ទី ២៣ ​ខែកុម្ភៈ​នៅ​ទីលាន​វិទ្យាល័យ នេត យ៉ង៕

ចង់​ដឹង​ច្បាស់​ទស្សនា​វីដេអូ​ហាយ​ឡាយ​ខាងក្រោម៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;