វីដេអូស្តែងៗ​ពីការ​ប៉ះទង្គិចគ្នា​មួយប្រាវ​រវាងកងទ័ពចិន និងឥណ្ឌា ឆ្នាំមុន!

  • 2021-02-22 08:36:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចិន បាន​បញ្ចេញ​វីដេអូ​បង្ហាញ​ពីការប៉ះទង្គិច​គ្នា​មួយប្រាវ​ជាមួយទ័ព​ឥណ្ឌា នៅតំបន់ព្រំដែន Galwan Valley ដែល​កើតឡើង​កាលពីខែមិថុនា ឆ្នាំ​២០២០។ ក្នុងជម្លោះនេះ កងទ័ពចិន ៤នាក់ស្លាប់ ឯឥណ្ឌា ស្លាប់យ៉ាងហោចណាស់ ២០នាក់។

បើតាម​ការសង្កេតក្នុងវីដេអូនេះ កងទ័ពទាំងពីរមិនបានប្រើប្រាស់អាវុធនោះទេ ប៉ុន្តែឃើញមាន​កាន់ដំបង។

ជុំវិញ​ជម្លោះនេ ភាគីទាំង​ពីរបានចោទដាក់គ្នាទៅវិញទៅមក។ ​ចិន បាន​បន្ទោស​ថា​ ការផ្ទុះជម្លោះនេះ​គឺដោយ​សារតែទាហានបរទេសនោះ (ឥណ្ឌា) បាន​បំពាន​កិច្ចព្រមព្រៀង​ព្រំដែន​រវាង​ប្រទេសទាំងពីរ ពោលគឺបាន​ចោទកងទ័ព​ឥណ្ឌាថា បានឆ្លងចូលទឹកដីរបស់ខ្លួន។ ឯឥណ្ឌាចោទចិនថា បាន​បំពាន​កិច្ចព្រមព្រៀង​​មិនគោរព​ខ្សែបន្ទាត់​ព្រំដែន​ Line of Actual Control (LAC) នៅតំបន់​ខាងលើ។

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ South China Morning Post

អត្ថបទថ្មី
;