ប្រទេស​អាស៊ាន៩ មាន​វ៉ាក់សាំង​អស់ហើយ នៅសល់​ប្រទេសមួយប៉ុណ្ណោះ​ដែល​មិនទាន់​ទទួលបាន!

  • 2021-02-25 02:56:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទាំង១០ គឺនៅសល់​តែប្រទេស​ហ្វីលីពីន​មួយប៉ុណ្ណោះ​ដែល​មិនទាន់មានវ៉ាក់សាំង​បង្ការកូវីដ១៩ គិតត្រឹមថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ​២០២១នេះ។

ប្រទេស​អាស៊ាន៥​ដែលបាន​នឹងកំពុងដំណើរការកម្មវិធីចាក់វ៉ាក់សាំងរួមមាន៖

១. សិង្ហបុរី៖ វ៉ាក់សាំង Pfizer

២. ឥណ្ឌូណេស៊ី៖ វ៉ាក់សាំង Sinovac

៣. មីយ៉ាន់ម៉ា៖ វ៉ាក់សាំង Covishishield 

៤. កម្ពុជា៖ វ៉ាក់សាំង Sinopharm

៥. ម៉ាឡេស៊ី៖ វ៉ាក់សាំង Pfizer

ប្រទេសអាស៊ាន៤ ដែលទទួលបាន​វ៉ាក់សាំងហើយ តែមិនទាន់ចាប់ផ្តើម​កម្មវិធីចាក់ រួមមាន៖

១. ឡាវ៖ វ៉ាក់សាំង Sinopharm (ឡាវចាក់វ៉ាក់សាំងឱ្យគ្រូពេទ្យជួរមុខបានរាប់រយនាក់ហើយ ប៉ុន្តែមិនទាន់ចាប់ផ្តើមកម្មវិធីចាក់ជាផ្លូវការ)

២. ប្រ៊ុយណេ៖ វ៉ាក់សាំង Sinopharm

៣. ថៃ៖ វ៉ាក់សាំង Sinovac

៤. វៀតណាម៖ វ៉ាក់សាំង AstranZeneca ដែលផលិតនៅកូរ៉េខាងត្បូង៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;