ទាំង Android និង iOS គឺ Bill Gates ប្រើ​ទាំង​២​ តែ​មាន​១​ដែល​លោក​ចូលចិត្ត​ជាង!

  • 2021-03-01 06:39:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដូច​គ្រប់​គ្នា​​បាន​ដឹង​ស្រាប់​មក​ហើយ​គឺ Windows Phone របស់​ក្រុមហ៊ុន Microsoft បាន​​ទទួល​បរាជ័យ បន្ទាប់​​ពី​មិន​អាច​ប្រជែង​ឈ្នះ​ប្រព័ន្ធ​ប្រតិបត្តិការ Android និង iOS។ អ៊ីចឹង​ហើយ​​អាច​និយាយ​បាន​ថា វា​មិន​មែន​ជា​រឿង​ចម្លែក​អ្វី​នោះ​​ទេ​ដែល​លោក Bill Gates ក្នុង​នាម​ជា​ស្ថាបនិក Microsoft មិន​បាន​​បន្ត​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Windows Phone នោះ។

នា​ពេល​បច្ចុប្បន្ន មហាសេដ្ឋី​លំដាប់​ថ្នាក់​ពិភពលោក​រូប​នេះ​​កំពុង​ប្រើប្រាស់​​ស្មាតហ្វូន​ដែល​ដំណើរ​ដោយ Android និង iOS ស្រប​ពេល​គ្នា។ ប៉ុន្តែ​លោក​បាន​ប្រាប់​សាធារណជន​ថា លោក​ចូលចិត្ត​ Android ជាង iOS។ "ជា​ការ​ពិត​ណាស់ ខ្ញុំ​ប្រើប្រាស់​ទូរសព្ទ Android។ ហេតុ​តែ​​ខ្ញុំ​ចង់​​តាមដាន​គ្រប់​រឿង​រ៉ាវ ទើប​ខ្ញុំ​ជា​រឿយៗ​ប្រើប្រាស់ iPhone ដូច​គេ​ឯង​ដែរ ប៉ុន្តែ​ទូរសព្ទ​ដែល​ខ្ញុំ​កាន់​ជាប់​គឺ Android" នេះ​ជា​ការ​​រៀបរាប់​របស់​លោក Bill Gates។

ពេល​សួរ​នាំ​ពី​មូលហេតុ លោក Bill Gates បាន​ឆ្លើយ​ថា នេះ​មក​ពី​ក្រុមហ៊ុន​ផលិត​ទូរសព្ទ​ Android បាន​ភ្ជាប់​មក​ស្រាប់​នូវ​កម្មវិធី​ Microsoft ដែល​ងាយស្រួល​សម្រាប់​លោក​ប្រើប្រាស់​តែ​ម្ដង។ លោក​បន្ត​ថា ក្រុមហ៊ុន​ផលិត​ទូរសព្ទ Android មាន​ភាព​បត់បែន​ល្អ​ជាង iOS ក្នុង​ការ​ភ្ជាប់​កម្មវិធី Microsoft នៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ពួក​គេ៕

ប្រភព៖ Hindustantimes ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;