ដឹងអត់ថា ប្រព័ន្ធមីស៊ីលពិសេសបំផុតក្នុងលោក សុទ្ធតែផលិតដោយក្រុមហ៊ុនអាមេរិកមួយនេះ
- 2021-03-02 09:07:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងអត់ថា ប្រព័ន្ធមីស៊ីលពិសេសបំផុតក្នុងលោក សុទ្ធតែផលិតដោយក្រុមហ៊ុនអាមេរិកមួយនេះ
ចន្លោះមិនឃើញ
Lockheed Martin ជាក្រុមហ៊ុនផលិតសព្វាវុធ ពិសេសគឺប្រព័ន្ធមីស៊ីល និងគ្រាប់បែកដ៏ធំបំផុតមួយរបស់អាមេរិក ដែលទទួលបានជោគជ័យខ្លាំង ក្នុងនោះមានប្រភេទជាច្រើនដូចខាងក្រោម៖
-មីស៊ីល Army Tactical Missile System Block IA Unitary៖ អាចបាញ់បានចម្ងាយ ៣០០គីឡូម៉ែត្រ ជាប្រភេទមីស៊ីលបាញ់ពីលើផ្ទៃដី ទៅគោលដៅមួយទៀតនៅលើផ្ទៃដីដូចគ្នា។
-គ្រាប់បែក Dual Mode Laser Guided Bomb៖ គ្រាប់បែកនេះ ត្រូវបានបំពាក់នៅលើយន្តហោះចម្បាំង ដំណើរការជាមួយប្រព័ន្ធកុំព្យូទ័រ ដោយរួមផ្សំជាមួយប្រព័ន្ធ INS និង GPS ធ្វើឱ្យវាមានសមត្ថភាពវាយប្រហារគោលដៅគ្រប់ស្ថានភាពអាកាសធាតុទាំងអស់ ទោះគោលដៅមានចលនាយ៉ាងណាក៏ដោយ។
-គ្រាប់បែក Enhanced Laser Guided Training Round៖ ជាប្រភេទគ្រាប់បែកសម្រាប់ឱ្យអាកាសយានិក ហ្វឹកហាត់ទម្លាក់ ដែលដូចនឹងសមរភូមិពិតៗ ពោលគឺវាហាក់ដូចជាគ្រាប់បែកពិតៗតែម្តង។
-មីស៊ីល GMLRS៖ ប្រភេទមីស៊ីលប្រើគ្រប់អាកាសធាតុ, ចល័តរហ័ស, បាញ់បានចម្ងាយឆ្ងាយពីផ្ទៃដី ទៅគោលដៅនៅលើផ្ទៃដី និងបាញ់ចំត្រូវគោលដៅច្បាស់។
-មីស៊ីល JASSM៖ សម្រាប់ឱ្យកងទ័ពអាមេរិក និងសម្ព័ន្ធមិត្តប្រើប្រាស់ បំពាក់នៅលើយន្តហោះ B-1B, B-2, B-52, F-16 និង F-15E។ មីស៊ីលនេះ មានសមត្ថភាពជួយពីឡុតឱ្យជៀសផុតពីគ្រោះថ្នាក់ ពោលគឺវានឹងកម្ទេចប្រព័ន្ធមីស៊ីលរបស់សត្រូវដោយមានប្រសិទ្ធភាព។
-មីស៊ីល Javelin៖ ជាមីស៊ីលបាញ់ចេញពីកាណុងដែលទាហានដាក់លើស្មា។ វានឹងទៅចំគោលដៅសត្រូវដោយស្វ័យប្រវត្តិ ក្រោយពេលបាញ់ ហើយអាចឱ្យអ្នកបាញ់ បម្លាស់ទីបានយ៉ាងលឿន មិនឱ្យសត្រូវបាញ់វិញត្រូវឡើយ។
-អាវុធឡាស៊ែរ៖ អាវុធប្រភេទនេះ ត្រៀមការពារមីស៊ីល និងគ្រាប់ផ្លោងរបស់សត្រូវ មិនឱ្យចូលមកបាញ់ចំត្រូវយន្តហោះ ឬនាវារបស់ខ្លួនឡើយ។
-មីស៊ីល LRASM៖ ជាប្រភេទមីស៊ីលចម្ងាយឆ្ងាយប្រឆាំងនាវា ត្រូវបានបំពាក់នៅលើយន្តហោះចម្បាំង។ វាអាចបាញ់ត្រូវគោលដៅលើសមុទ្រ មិនថាថ្ងៃយប់ និងគ្រប់ស្ថានភាពអាកាសធាតុ។
-គ្រាប់បែក Paragon៖ ជាប្រភេទគ្រាប់បែកបំពាក់លើយន្តហោះចម្បាំង ដែលមានតម្លៃមិនសូវថ្លៃ តែមានសមត្ថភាពអាចទម្លាក់ត្រូវសត្រូវទោះមានចលនាយ៉ាងណាក៏ដោយ និងបត់បែនគ្រប់អាកាសធាតុ។
-គ្រាប់បែក Paveway II Plus Laser Guided Bomb៖ ជាប្រភេទគ្រាប់បែកបំពាក់ប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើប ដើម្បីធានាថាពេលទម្លាក់កាន់តែត្រូវគោលដៅ ហើយវាមានតម្លៃថ្លៃ។
-គ្រាប់រ៉ុកកែត Reduced-Range Practice៖ ជាគ្រាប់រ៉ុកកែតសម្រាប់ការបាញ់ហ្វឹកហាត់ ដោយវាអាចបាញ់បានចម្ងាយ ១៥គីឡូម៉ែត្រ៕
ប្រភព៖ វិបសាយ Lockheed Martin