ជាលើក​ដំបូងហើយ ដែល​អតីត​ប្រធានាធិបតី​បារាំង​ត្រូវជាប់​ពន្ធនាគារ!

  • 2021-03-03 04:11:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តុលាការ​បារាំង កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ​២០២១ បាន​កាត់​ទោស​អតីតប្រធានាធិបតី លោក Nicolas Sakozy ឱ្យជាប់ពន្ធនាគារ រយៈពេល ៣ឆ្នាំពី​បទ​ប្រព្រឹត្ត​អំពើពុករលួយ ប៉ុន្តែព្យួរទោស ២ឆ្នាំ។

លោក Nicolas Sakozy ពេល​ទៅស្តាប់សាលក្រមរបស់តុលាការ កាលពីថ្ងៃទី១មីនា
អតីត​ប្រធានាធិបតីបារាំងដែល​កាន់តំណែង​ពីឆ្នាំ​២០០៧ ដល់ ២០១២រូបនេះ ត្រូវបាន​រកឃើញ​ថាបាន​ព្យាយាម​ទទួលព័ត៌មានខុសច្បាប់ពីតុលាការ​ក្នុងឆ្នាំ​២០១៤ ក្នុងអំឡុងពេល​មានការស៊ើបអង្កេតលើហិរញ្ញវត្ថុរបស់លោក​ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០០៧។

ការស៊ើបអង្កេត​នេះ ចាប់ផ្តើមធ្វើឡើង​ក្នុងឆ្នាំ​២០១៣ នៅពេល​គេសង្ស័យ​ទៅលើការឆ្លងឆ្លើយទូរសព្ទគ្នារវាងលោក Sarkozy និង​មេធាវីរបស់លោក។

លោក Nicolas Sakozy វ័យ៦៦ឆ្នាំរូបនេះ គឺ​ជាប្រធានាធិបតីទីមួយហើយ ដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ក្នុង​សម័យ​ប្រវត្តិសាស្រ្ត​ទំនើប​របស់​បារាំង៕

ប្រភព៖ CNN ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;