អាមេរិក ​សំងំផលិត​មីស៊ីល​នុយក្លេអ៊ែរ​ ខ្លាំងជាងមុន២០ដង

  • 2021-03-03 06:01:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាមេរិក កំពុង​ផលិត​អាវុធ​ប្រល័យលោក​ថ្មី ពោលគឺ​ជាមីស៊ីល​នុយក្លេអ៊ែរ​អាចបាញ់បានចម្ងាយ ៩,៦ពាន់​គីឡូម៉ែត្រ និង​អាច​បំពាក់​ក្បាលគ្រាប់ដែលមាន​កម្លាំង​ខ្លាំងជាង ២០ដង​នៃ​គ្រាប់បែក​អាតូមិក ដែល​ទម្លាក់​នៅក្រុងហ៊ីរ៉ូស៊ីម៉ា។ វាអាចសម្លាប់​មនុស្សរាប់ម៉ឺននាក់ត្រឹមមួយពព្រិចភ្នែក ដោយ​បាញ់ចេញតែមួយលើកប៉ុណ្ណោះ។

កងទ័ពអាកាស​អាមេរិក បាន​បញ្ជា​ទិញ​រហូតដល់ជាង ៦០០គ្រាប់ឯណោះ។

កាលពីខែកញ្ញាឆ្នាំមុន កងទ័ព​អាកាស​អាមេរិក បាន​ចុះកុងត្រា​ជាមួយ​ក្រុមហ៊ុន Northrop Grumman ក្នុងតម្លៃ ១៣,៣ពាន់លានដុល្លារជំហានដំបូង ដើម្បី​ចាប់ផ្តើម​ផលិត​មីស៊ីលខាងលើ ប៉ុន្តែដើម្បីផលិតឱ្យបានចប់សព្វគ្រប់​ និងប្រើប្រាស់​នៅឆ្នាំ​២០២៩ គឺ​អាចត្រូវចំណាយរហូតដល់ ១០០ពាន់លានដុល្លារ៕

ប្រភព៖ Borneo Bulletin

អត្ថបទថ្មី
;