វីរនារីបាតុករ ស្រែកមួយឃ្លាចុងក្រោយ មុនត្រូវប៉ូលិសមីយ៉ាន់ម៉ាបាញ់ចំក្បាល!
- 2021-03-05 06:55:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីរនារីបាតុករ ស្រែកមួយឃ្លាចុងក្រោយ មុនត្រូវប៉ូលិសមីយ៉ាន់ម៉ាបាញ់ចំក្បាល!
ចន្លោះមិនឃើញ
យុវតី Kyal Sin អាយុ១៩ឆ្នាំ ដែលត្រូវបានចាត់ទុកជាវីរនារីក្នុងការក្រោកឈរធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានទទួលមរណភាពក្រោយត្រូវប៉ូលិសបាញ់ត្រូវក្បាល ក្នុងការតវ៉ាមួយនៅក្រុង Mandalay កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១។
ក្នុងខ្សែអាត់វីដេអូដែលថតជាប់រូបនាងពេលធ្វើបាតុកម្មនោះ គេសង្កេតឃើញនាងពាក់អាវយឺតខ្មៅនិងមានអក្សរអង់គ្លេសថា «Everything will be OK»។ ក្នុងវីដេអូគេបានលឺសំឡេងនាងស្រែកថា «យើងមិនរត់ទេ» ហើយភ្លាមនោះ ស្រាប់តែមានគ្រាប់កាំភ្លើងបាញ់ចំត្រូវក្បាលរបស់នាងតែម្តង។
ពិធីបញ្ចុះសពរបស់នាងត្រូវបានធ្វើឡើងនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ដោយមានអ្នកចូលរួមរាប់រយនាក់។ អ្នកចូលរួមភាគច្រើនដែលសុទ្ធតែវ័យក្មេង បានលើកម្រាមដៃ៣ និងស្រែកច្រៀងព្រមគ្នាប្រឆាំងនឹងរដ្ឋប្រហារយោធា ដែលបណ្តាលឱ្យប្រទេសធ្លាក់ចូលភាពចលាចល។
Kyal Sin ស្ថិតនៅក្នុងចំណោមមនុស្ស៣៨នាក់ ដែលត្រូវបានសមត្ថកិច្ចមីយ៉ាន់ម៉ា បាញ់សម្លាប់ក្នុងការតវ៉ានោះ៕