វត្ដដែលមានគំនូរបុរាណសល់ពីការបំផ្លិចបំផ្លាញនៅកម្ពុជា

  • 2021-03-10 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វត្ដដែលមានគំនូរបុរាណសល់ពីការបំផ្លិចបំផ្លាញនៅកម្ពុជារួមមាន វត្តព្រះកែវមរកត(ភ្នំពេញ), វត្តពិភទ្ធរង្សីហៅវត្តចិនដំដែក(ភ្នំពេញ), វត្តវ៉ារិនព្រែកលាប(ភ្នំពេញ), វត្តមុនីសាគរ គៀនស្វាយក្រៅ, វត្តព្រែកសំរោង(កុដិ)តាខ្មៅ, វត្តស៊ីសុវត្ថិរតនារាម កោះធំ ខេត្តកណ្តាល, វត្តកំពង់ត្រឡាចលើ (កំពង់ឆ្នាំង),វត្តសូរិយា(ពោធិសាត់), វត្តសោមនស្ស(បាត់ដំបង), វត្តរាជបូព៌(សៀមរាប), វត្តបាគង(សៀមរាប), វត្តក្តីដើម ស្រុកស្ទោង ខេត្តកំពង់ធំ, វត្តមហាលាភ (កំពង់ចាម), វត្តស្វាយសាច់ភ្នំ (គំពង់ចាម), វត្តសំរិទ្ធយារាម(កំពង់ចាម), វត្តរការកណ្តាល(ក្រចេះ), និងសារមន្ទីរជាតិ(ភ្នំពេញ)។ នេះបើយោងតាមឯកសារនៃបទបង្ហាញស្តីពីបរិបទទូទៅនៃគំនូរបុរាណខ្មែររបស់លោក ឈឹម សុធី ប្រធាននាយកដ្ឋានសិល្ប:សូនរូប និងសិល្ប:សិប្បកម្ម។

គំនូរបុរាណលើផ្ដែរ (ក្ដារបាំងសន្ទះខ្យល់) ព្រះវិហារវត្តមហាលាភ រូបថត៖ Hai Kimhong
ឯកសារនៃបទបង្ហាញដដែលបានបញ្ជាក់ថា គំនូរបុរាណនៅកម្ពុជាបានទទួលឥទ្្ធិពលនៃព្រហ្មញ្ញសាសនា ពុទ្ធសាសនា​ ឥស្លាមសាសនា ឬគ្រឹស្តសាសនា ចាប់ពីសតវត្សទី១មកម្លេះ ហើយវិវត្តន៍ទៅមុខជាលំដាប់រហូតបង្កើតបានជា ១៤រចនាបទនៃទម្រង់សិល្ប:ដែលប្រកបដោយមានទេពកោសល្យខ្ពស់៕
គំនូរបុរាណជាប់ជញ្ជាំងព្រះវិហារក្តីដើម ឬករណីដើមស្រុកស្ទោង ខេត្តកំពង់ធំ រូបថត៖ផេកហ្វេសបុកវត្តករណីដើម

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;