អាជ្ញាធរ​ខេត្តព្រៃវែង ប្រកាស​បិទការចេញចូលឃុំចំនួន៤ នៃស្រុកពាមរក៍

  • 2021-03-13 12:28:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាល​ខេត្តព្រៃវែង បាន​ប្រកាស​នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ​២០២១នេះថា ដើម្បីទប់ស្កាត់​ការរីករាល​នៃជំងឺកូវីដ១៩ ខណៈ​ដែលខេត្តនេះ​មានអ្នកឆ្លងដល់ ៤៥នាក់​ទៅហើយនោះ គឺ​រដ្ឋបាល​ខេត្ត​បានសម្រេច​ផ្អាកបណ្តោះអាសន្ន​នូវការ​ចេញចូល ចំពោះ​ប្រជាពលរដ្ឋ ៤ឃុំ គឺឃុំព្រែកខ្សោយ (ក) ឃុំព្រែកខ្សោយ (ខ) ឃុំអ្នកលឿង និង​ឃុំពាមរក៍ នៃស្រុកពាមរក៍ ចាប់ពីម៉ោង ០០:០០នាទីថ្ងៃទី១៤ ខែមីនា ឆ្នាំ​២០២១ តទៅ។

រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
៤គោលដៅដែលត្រូវបិទរួមមាន៖

-គោលដៅទី១៖ ចំណុចខាងលិច​រង្វង់មូល​ត្រីកោណ គល់ស្ពានត្សឹបាសា (ស្ពានអ្នកលឿង) ផ្លូវជាតិលេខ១

-គោលដៅទី២៖ ចំណុច​ផ្លូវកែងចូលភូមិ​ចាក់ខ្លាញ់ ឃុំពាមរក៍ (ផ្លូវជាតិលេខ១១)

-គោលដៅទី៣៖ ចំណុចផ្លូវចូល​វត្តទួលសមាធិ ឃុំព្រែខ្សោយ (ខ)

-គោលដៅទី៤៖ ចំណុចព្រំប្រទល់ស្រុកពាមរក៍ និងស្រុកពាមជរ (ផ្លូវលេខ៣១០)៕

អត្ថបទថ្មី
;