ឈប់ឬមិនឈប់! សម្តេច ហ៊ុន សែន ឱ្យជម្រើស២ សម្រាប់កម្មករបុគ្គលិកក្រុមហ៊ុនឯកជន នៅថ្ងៃចូលឆ្នាំខាងមុខ
- 2021-03-21 10:27:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈប់ឬមិនឈប់! សម្តេច ហ៊ុន សែន ឱ្យជម្រើស២ សម្រាប់កម្មករបុគ្គលិកក្រុមហ៊ុនឯកជន នៅថ្ងៃចូលឆ្នាំខាងមុខ
ចន្លោះមិនឃើញ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញសារាចរណែនាំ ដោយអនុញ្ញាតឱ្យបុគ្គលិកនៃស្ថានប័នរដ្ឋទាំងអស់ឈប់សម្រាក ៣ថ្ងៃ នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ ពីថ្ងៃទី១៤ ដល់ ១៦ខែមេសា ឆ្នាំ២០២១។
ក្នុងសារាចរណែនាំនេះ បន្ថែមថា ចំពោះបុគ្គលិក កម្មករ និយោជិត នៃវិស័យឯកជន ការឈប់សម្រាករយៈពេល៣ថ្ងៃនេះ អាចត្រូវធ្វើឡើងតាមជម្រើស២យ៉ាង អាស្រ័យទៅតាមការស្រុះស្រួលគ្នារវាងនិយោជក និងបុគ្គលិក កម្មករ និយោជិត នៃរោងចក្រ សហគ្រាសនីមួយៗ គឺ៖
១. ឈប់សម្រាកពីការងាររយៈពេល៣ថ្ងៃ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ តាមកាលបរិច្ឆេទដូចបានបញ្ជាក់ខាងលើ ស្របតាមអនុក្រឹត្យលេខ ១៣១ អនក្រ.បក ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២១។
២. និយោជកត្រូវពិភាក្សាជាមួយកម្មករ និយោជិតបន្តធ្វើការជាធម្មតា ហើយលើកការឈប់សម្រាករយៈពេល៣ថ្ងៃនេះ ទៅអនុវត្តរួមជាមួយការឈប់សម្រាក ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ឬថ្ងៃឈប់សម្រាកណាមួយនាពេលខាងមុខវិញ តាមការព្រមព្រៀងគ្នាស្របទៅតាមច្បាប់ស្តីពីការងារ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈត្រូវចេញសេចក្តីណែនាំបន្ថែមលើការអនុវត្តនេះស្របទៅតាមច្បាប់ស្តីពីការងារ៕
សូមអានបន្ថែមខាងក្រោម៖