ម៉ូតូ Honda Lead ឆ្នាំ២០២១ ចេញលក់ហើយ តម្លៃខ្ទង់ ១ពាន់ដុល្លារជាង
- 2021-03-26 02:19:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ូតូ Honda Lead ឆ្នាំ២០២១ ចេញលក់ហើយ តម្លៃខ្ទង់ ១ពាន់ដុល្លារជាង
ចន្លោះមិនឃើញ
ក្រុមហ៊ុន AP Honda ដែលជាអ្នកចែកចាយផ្លូវ Honda នៅក្នុងប្រទេសថៃ បានប្រកាសចេញម៉ូតូ Honda Lead ស៊េរីឆ្នាំ២០២១ ជាផ្លូវការ។ ថ្វីបើវាជាស៊េរីថ្មីមែន ប៉ុន្តែ Honda Lead មិនបានអាប់ដេតលើរូបរាង ឬផ្នែកមេកានិចណាមួយឡើយ។
ផ្នែកខាងមុខ ម៉ូតូ Honda Lead នៅតែបំពាក់ចង្កៀង LED ៣ផ្នែក គឺមានចង្កៀងមុខ និងស៊ីញ៉ូសងខាងដដែល។ ជាមួយគ្នានេះដែរ វានៅតែបន្តប្រើហ្វ្រាំង CBS ខណៈហ្វ្រាំង ABS គឺគ្មានឡើយ ដែលវាជាចំណុចខ្សោយមួយ បើប្រៀបធៀបទៅនឹងគូប្រជែង ដូចជា Yamaha Grande ឬ Yamaha FreeGo។
ម៉ូតូអូតូ Honda Lead ឆ្នាំ២០២១ បំពាក់ម៉ាស៊ីនកម្លាំង ១២៥សេសេ ប្រភេទ eSP មានប្រព័ន្ធស្អំម៉ាស៊ីន liquid-cooled។ និយាយរួមទៅ ម៉ាស៊ីនរបស់វាមិនមានការផ្លាស់ប្តូរអ្វីឡើយ បើប្រៀបធៀបទៅនឹងស៊េរីមុន។
សូមបញ្ជាក់ថា ម៉ូតូ Honda Lead ឆ្នាំ២០២១ មានជម្រើស ៣ ពណ៌ គឺ ស, ក្រហម និងខ្មៅ ហើយត្រូវបានដាក់លក់តម្លៃ ៥៥ ៥០០បាត ឬប្រហែល ១ ៧៨០ដុល្លារ នៅប្រទេសថៃ៕