ធនាគារពិភពលោក៖ ប្រទេស​អ្នកមាន នឹងចាក់វ៉ាក់សាំងបាន ៨០% ខណៈ​ប្រទេសក្រីក្រ បាន​ត្រឹម ៥៥% នៅចុងឆ្នាំនេះ

  • 2021-03-29 03:11:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាម​របាយការណ៍ស្តីពី បច្ចុប្បន្ន​ភាព​សេដ្ឋកិច្ច​តំបន់​អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ចេញផ្សាយ​ដោយធនាគារ​ពិភពលោក​កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ​២០២១ ឱ្យដឹងថា បើគិត​តាម​បរិមាណ​ស្តុក និងការបែងចែកវ៉ាក់សាំង​នាពេលបច្ចុប្បន្ននេះ បណ្តា​ប្រទេស​ឧស្សាហកម្ម​ក្នុងតំបន់នេះ នឹង​ចាក់វ៉ាក់សាំង​កូវីដ១៩ បាន​ ៨០% នៃប្រជាជន​សរុប​របស់ខ្លួនគិតត្រឹមចុងឆ្នាំ​២០២១ រីឯប្រទេស​កំពុងអភិវឌ្ឍន៍​នឹង​អាច​សម្រេច​បាន​ប្រហែល ៥៥%​ប៉ុណ្ណោះ។

ស្រពេល​ជាមួយគ្នានោះដែរ វីរុស​បំប្លែងថ្មី​ដែល​កាន់តែសុំានិងកាន់តែងាយឆ្លង អាចនឹង​ប៉ះពាល់​ខ្លាំង​ដល់​ផលរំពឹងទុក​របស់​ការចាក់វ៉ាក់សាំងនេះ។

របាយការណ៍បន្តថា ការ​ចាក់វ៉ាក់សាំង​ឱ្យបាន​លឿន គឺជាអាទិភាព​សម្រាប់​ប្រទេស​ដែល​វិធានការ​ទប់ស្កាត់​កូវីដ១៩ មិនសូវមាន​ប្រសិទ្ធភាព តួយ៉ាង​ដូចជា​ប្រទេស​ឥណ្ឌូណេស៊ី និងហ្វីលីពីនជាដើម។ ចិន និងវៀតណាម ដែល​កំពុង​ខិតខំលុបបំបាត់​កូវីដ១៩ ឱ្យមានប្រសិទ្ធភាព​ នៅមាន​លទ្ធភាព​រៀបចំ​យុទ្ធសាស្រ្ត​សមស្រប​ដើម្បី​ចាក់វ៉ាក់សាំង​ដល់ពលរដ្ឋរបស់​គេ។

ដោយសារតែ​វ៉ាក់សាំង​មិនមានបរិមាណ​គ្រប់គ្រាន់​សម្រាប់​ការបំបាត់​ការឆ្លង​វីរុស​ទាំងស្រុងឱ្យបានឆាប់ ធនាគារ​ពិភពលោកបានជំរុញ​ឱ្យរដ្ឋាភិបាល​ក្នុងតំបន់​ ត្រូវតែបង្កើន​វិធានការ​អន្តរាគមន៍​មិនមែនឱសថសាស្រ្ត​ថែមទៀត ជាពិសេស​ការធ្វើតេស្ត ការតាមការទាក់ទង និង​ការធ្វើចត្តាឡីស័ក ដែល​ជាវិធី​មួយ​ជួយ​ពង្រីក​ឥទ្ធិពល និងប្រសិទ្ធភាព​តម្លៃ​របស់​វ៉ាក់សាំងដែរ៕

អត្ថបទថ្មី
;