ប្រាសាទបុរាណខ្មែរត្រូវបាន Google រក្សាទុកក្នុង App មិនឲ្យបាត់បង់
- 2021-04-06 02:05:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រាសាទបុរាណខ្មែរត្រូវបាន Google រក្សាទុកក្នុង App មិនឲ្យបាត់បង់
ចន្លោះមិនឃើញ
កម្មវិធីទូរសព្ទដៃឈ្មោះថា Google Arts and Culture បង្កើតដោយ Google បានចាប់ដៃគូជាមួយអង្គការមិនរកប្រាក់ចំណេញ CyArk ជំនាញខាងស្កេនបែប 3D ដើម្បីជួយថែរក្សាតំបន់ប្រវត្តិសាស្ត្រជុំវិញពិភពលោកប្រឈមនឹងការបាត់បង់ និងរងការខូចខាតដោយសារស្នាដៃមនុស្ស ឬគ្រោះធម្មជាតិជាយថាហេតុណាមួយ។
កម្មវិធីនេះផងដែរបានដាក់បញ្ចូលលើកម្មវិធី Google Arts and Culture អាចដោនឡូតបានទាំង iOS និង Android ដើម្បីឲ្យអ្នកប្រើប្រាស់បានចូលទស្សនាតំបន់ប្រវត្តិសាស្ត្រនានាបែប 3D ក្នុងនោះគេក៏បានបញ្ចូលតំបន់ប្រវត្តិសាស្ត្រ និងប្រាសាទបុរាណខ្មែរមួយចំនួនដូចជា ប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្ម ប្រាសាទបាយ័ន ជាដើម។
លោក Ben Kacyra អ្នកបង្កើតអង្គការ CyArk ដែលមានមូលដ្ឋាននៅរដ្ឋ California បាននិយាយប្រាប់ព័ត៌មានបច្ចេកវវិទ្យាអន្តរជាតិ The Verge ថា៖ “ខ្លួនមានគំនិតបង្កើតនូវអង្គការដែលជំនាញលើការគូសប្លង់បែប 3D តាមរយៈបច្ចេកវិទ្យាទំនើបនេះ ក្រោយពីបានឃើញក្រុមតាលីបង់បានបំផ្លាញរូបសំណាក់ព្រះពុទ្ធមានអាយុកាល ១៥០០ ឆ្នាំ ក្នុងទីក្រុង Bamiyan ប្រទេសអាហ្វហ្គានីស្ថាន កាលពីឆ្នាំ ២០១១។ វាជាការបំផ្លាញនូវវប្បធម៌បុរាណមួយដែល Ben ព្រួយបារម្ភ ហើយបេសកកម្មរបស់ CyArk គឺចាប់យកទិដ្ឋភាពរបស់សំណង់ និងតំបន់ប្រវត្តិសាស្ត្រ មុនពេលដែលពួកវាជួបនឹងសោកនាដកម្មបែបនេះ៕”
ចុចទីនេះ ដោនឡូតលើ Play Store | App Store
អានអត្ថបទបន្ត៖