ខេត្ត​កណ្តាល​ថ្ងៃនេះ មាន​ស្ថានភាព​កូវីដ១៩​ល្អជាងគេបំផុត!

  • 2021-04-07 03:18:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅថ្ងៃនេះ ខេត្តកណ្តាល មិនមានករណីវិជ្ជមានកូវីដ១៩ថ្មីនោះទេ ហើយថែមទាំង​មានអ្នកជាសះស្បើយរហូតដល់ ១៧នាក់ទៀតផង។ នេះបើយោងតាម​សេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួង​សុខាភិបាល។

ក្នុងចំណោមអ្នកជាសះស្បើយ​រួមមាន ជនជាតិខ្មែរ ៣នាក់, ជនជាតិចិន ៤នាក់ និង​ជនជាតិវៀតណាម ២នាក់ ត្រូវបាន​អនុញ្ញាតឱ្យចេញពីមណ្ឌលព្យាបាល​ស្រុកកោះធំ ខេត្តកណ្តាល។ ចំណែក​ជនជាតិខ្មែរ ៨នាក់ទៀត ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែក​ជ័យជំនះ​ខេត្តកណ្តាល។

គិតត្រឹមថ្ងៃទី៧មេសានេះ កម្ពុជាមានករណីឆ្លងកូវីដ១៩សរុប ២៩១៥នាក់ ក្នុងនោះជាសះស្បើយ ១៨២៤នាក់ និងស្លាប់ ២២នាក់។ បើគិតតែសហគមន៍២០កុម្ភៈ មានចំនួន២៣៨៣នាក់ ក្នុងនោះជាសះស្បើយ ១៣០៥នាក់៕

អត្ថបទថ្មី
;