​ល្មើស​បម្រាម! លួចចេញពីភ្នំពេញ ទៅព្រៃវែង រកឃើញ​វិជ្ជមានកូវីដ១៩ ចំនួន៧នាក់

  • 2021-04-13 00:58:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាល​ខេត្ត​ព្រៃវែង បាន​ឱ្យដឹងថា គិតចាប់ពីថ្ងៃទី៧ ដល់ ១២ ខែមេសា ឆ្នាំ​២០២១ មាន​អ្នកចាកចេញពីរាជធានីភ្នំពេញ ទៅខេត្តព្រៃវែង ត្រូវបាន​អាជ្ញាធរមានសមត្ថកិច្ច​ ចាប់ធ្វើចត្តាឡីស័ក និង​ពិនិត្យ​ឃើញ​មានវិជ្ជមានកូវីដ១៩ ចំនួន៧នាក់។ ក្នុងនោះ​ស្រុកបាភ្នំ ១នាក់, ស្រុកកំពង់ត្របែក ១នាក់, ស្រុកមេសាង ៣នាក់, ស្រុកពារាំង ១នាក់ និងស្រុកពាមរក៏ ១នាក់។

រដ្ឋបាលខេត្តបញ្ជាក់​ថា វិធានការបិទចរាចរណ៍ចេញ-ចូល ខេត្តជាប់ព្រំប្រទល់ខេត្តនីមួយៗនេះ (ខេត្តព្រៃវែង ជាមួយខេត្តកណ្តាល ខេត្តស្វាយរៀង ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) ធ្វើឡើងក្នុងគោលបំណង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ពីភូមិសាស្ត្រនៃខេត្តមួយទៅភូមិសាស្ត្រនៃខេត្តមួយទៀត។ ព្រោះថាការចល័តទីរបស់ប្រជាពលរដ្ឋពីកន្លែងមួយទៅកន្លែងមួយផ្សេងទៀត អាចនាំអោយមានការឆ្លង​ជំងឺ​កូវីដ-១៩ មកក្នុងសហគមន៍ ជាពិសេសក្នុងក្រុង-ស្រុកនៃខេត្តព្រៃវែងយើងបន្ថែមទៀត ។

«ចំនួនអ្នកឆ្លងនេះហេីយ ស្ដែងចេញនូវអ្វីដែលយេីងដាក់បម្រាមតែបងប្អូនប្រជាពលរដ្ឋប្រឆាំងមិនស្ដាប់ការណែនាំ! បេីស្រលាញ់​ ឪពុក​ ម្តាយ​ បងប្អូន​ កុំមកលេងស្រុកកំណេីតអី​ ត្រូវចូលរួមប្រយុទ្ធប្រឆាំងនិងជំងឺដ៏កាចសាហាវនេះជាមួយពួកយេីងទាំងអស់​គ្នា»៕

អត្ថបទថ្មី
;