តារាស្រីទាំងឡាយដែលទិញធានារ៉ាប់រងជើងរាប់សិបលានដុល្លារ
- 2021-04-13 03:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាស្រីទាំងឡាយដែលទិញធានារ៉ាប់រងជើងរាប់សិបលានដុល្លារ
ចន្លោះមិនឃើញ
តារាស្រីជួរមុខដូចជា Taylor Swift, Rihanna និង Yura សុទ្ធតែជាសិល្បការិនីដែលហ៊ានចំណាយលុយរាប់លានដុល្លារ ដើម្បីការពារជើងរបស់ខ្លួន។
១. Taylor Swift
កាលពីឆ្នាំ ២០១៥ ម្ចាស់បទ Lover បានចំណាយលុយ ៤០លានដុល្លារ ដើម្បីទិញធានារ៉ាប់រងឲ្យជើងដ៏វែងស្រឡូនរបស់ខ្លួន។ និយាយពីចំនួនទឹកលុយដ៏ធំនេះ ស្រីស្អាតអាយុ៣១ឆ្នាំបានឲ្យដឹងថា នាងទិញធានារ៉ាប់រងនេះ មុនពេលមានគម្រោងតន្ត្រីទេសចរណ៍ជុំវិញពិភពលោក ត្បិតនៅពេលសម្ដែង ខ្លាចរាំច្រើនពេកប៉ះពាល់ដល់ជើង។
២. Mariah Carey
ក្នុងឆ្នាំ ២០១៦ រាជិនីសំឡេងមាសអាមេរិក Mariah Carey បានជះលុយ ៣៥លានដុល្លារដើម្បីទិញធានារ៉ាប់រងឲ្យជើងរបស់ខ្លួន។ ដោយសារតែត្រូវថតរូបបង្ហាញជើងច្រើន និងជាអ្នកតំណាងរបស់ប្រេនស្បែកជើងលំដាប់ខ្ពស់ផងនោះ តារាជើងចាស់រូបនេះ មិនខ្លាចនឹងចំណាយសម្រាប់ជើងរបស់ខ្លួនឡើយ។
៣. Rihanna
ក្រោយពេលឈ្នះពានរង្វាន់ តារាស្រីដែលមានជើងស្អាតបំផុតក្នុងឆ្នាំ ២០០៧ ម្ចាស់បទ Umbrella បានចំណាយលុយ១លានដុល្លារដើម្បីទិញធានារាប់រងឲ្យជើងដ៏វែងរបស់ខ្លួន។
៤. Yura
នៅក្នុងវិស័យសិល្បៈកូរ៉េ តារាស្រីតែមួយគត់ដែលបានបើកចំហរថាខ្លួនបានទិញធានារ៉ាប់រងជើងនោះគឺ តារាចម្រៀង Yura សមាជិកក្រុមចម្រៀង Girl’s Day។ តាមនោះដែរ នៅអាយុ ១៨ឆ្នាំ ស្រីស្អាតរូបនេះបានចំណាយលុយ ៤៥ម៉ឺនដុល្លារ ដើម្បីទិញធានារ៉ាប់រងឲ្យជើងរបស់ខ្លួន៕