Elon Musk ត្រូវប៉ាន់ណាស់! NASA ជ្រើសយកក្រុមហ៊ុនឯកជន SpaceX ដឹកមនុស្សទៅឋានព្រះចន្ទ
- 2021-04-17 08:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Elon Musk ត្រូវប៉ាន់ណាស់! NASA ជ្រើសយកក្រុមហ៊ុនឯកជន SpaceX ដឹកមនុស្សទៅឋានព្រះចន្ទ
ចន្លោះមិនឃើញ
អង្គភាពអវកាសអាមេរិចដ៏ល្បីល្បាញ NASA បានប្រកាសដំណឹងច្បាស់ការណ៍ថា ជ្រើសយកក្រុមហ៊ុនអវកាសឯកជន SpaceX របស់លោក Elon Musk ក្នុងបេសកម្មបញ្ជូនមនុស្សទៅស្រាវជ្រាវបន្តនៅភពព្រះចន្ទជាថ្មីម្ដងទៀត។ បេសកម្មនេះសហរដ្ឋអាមេរិកធ្លាប់បញ្ចូនជោគជ័យលើកទី១តាំងពីឆ្នាំ ១៩៧២ ជំនាន់ Apollo ទី១១។
តម្លៃប៉ុណ្ណេះរបស់ SpaceX អាចថាទាបបន្តិចហើយ ព្រោះពីមុនរដ្ឋាភិបាលត្រូវចំណាយដល់ ១០ ឬ ២០ ប៊ីលានដុល្លារឯណោះទើបអាចទៅរួច។ ម្យ៉ាងទៀត បច្ចេកវិទ្យាឈានមុខដែល SpaceX កំពុងមានក្នុងដៃនោះគឺ យាន Starship ដែលជាជំហានថ្មីធ្វើយ៉ាងណាឲ្យការចុះចតត្រឡប់មកផែនដីវិញដោយសុវត្ថិភាព និងអាចប្រើប្រាស់បានច្រើនដង មិនមែនប្រើម្ដងកម្ទេចចោលដូចយានមុនៗដែលត្រូវចំណាយខ្ពស់ពេលផលិតឡើងវិញ។
សម្រាប់ដំណើការនិងបច្ចេកវិទ្យាទំនើបអភិវឌ្ឍន៍ចុងក្រោយបង្អស់ NASA ចង់បញ្ចូនអវកាសយានិកដល់ទៅ ៤ រូប (អាចមានប្រុសនិងស្រី) ដោយ ២ូបផ្សេងត្រូវចំណាយពេលមួយសប្ដាហ៍នៅលើព្រះចន្ទ មុននឹងត្រឡប់មកផែនដីវិញ ដោយប្រើប្រាស់រួមគ្នានឹងប្រព័ន្ធរុក្កែតSpace Launch System របស់ NASA។
ប្រធាន ណាសា ស្រមៃចង់ឃើញក្រុមហ៊ុនឯកជន បង្កើតស្ថានីយ៍អវកាសជាច្រើននៅក្នុងគន្លងតារាវិថីដូចស្ថានីយ៍អវកាសអន្តរជាតិសព្វថ្ងៃនេះ។ រីឯប្រធាន ក្រុមហ៊ុនអវកាស SpaceX លោក Elon Musk មានគម្រោងចង់សង់យានដ៏ធំ Starship ដើម្បីដឹកមនុស្សទៅធ្វើដំណើរជុំវិញ ព្រះចន្ទ ឬទៅដល់ភពអង្គារថែមទៀត។
បច្ចុប្បន្នក្រុមហ៊ុនអវកាសឯកជនចំនួន ៣ លេចធ្លោជាងគេមានដូចជា៖ SpaceX , Blue Origin របស់លោក Jeff Bezos និង defence contractor Dynetics Inc ប៉ុន្តែ SpaceX ជាអ្នកដេញថ្លៃឈ្នះត្រូវបាន NASA រើសយកជាផ្លូវការតែម្ដង។
ជម្រាបជូនផងដែរថា SpaceX បានក្លាយជាក្រុមហ៊ុនអវកាសដំបូងគេដែលបញ្ជូនយានផ្ទុកអវកាសយានិកអាមេរិច ទៅស្ថានីយ៍អវកាសអន្តរជាតិបានដោយជោគជ័យកាលពីខែឧសភាឆ្នាំ ២០២០ កន្លងទៅ៕