លោក គឹម សន្តិភាព ថា​បិទខ្ទប់​ភ្នំពេញ ១៤ថ្ងៃកន្លងមកគឺ​មានប្រសិទ្ធភាព តែត្រូវការពេល​វេលាបន្ថែមទៀត

  • 2021-04-28 02:47:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ បានថ្លែង​ក្នុងសន្និសីទ​កាសែតនាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ​២០២១នេះថា ក្នុងរយៈពេល១៤ថ្ងៃ​នៃការបិទខ្ទប់​រាជធានីភ្នំពេញកន្លងមក គឺមានប្រសិទ្ធភាព​ក្នុងការកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ១៩ ដែល​ធ្វើឱ្យឈានដល់ការបែងចែក​តំបន់​ជា៣ប្រភេទ រួមមាន ក្រហម លឿងទុំ និងលឿង ប៉ុន្តែត្រូវការ​រយៈពេល ៧ថ្ងៃទៀតដើម្បី​គ្រប់​គ្រងស្ថានការណ៍​បានទាំងស្រុង។

លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ក្នុងសន្និសីទ​កាសែតនៅក្រសួងសុខាភិបាលកាលពីកន្លងទៅ
លោក​ថ្លែងយ៉ាងដូច្នេះថា៖ «**យើងទទួលបាន​លទ្ធផល​មួយចំនួន ក្នុងរយៈពេល ១៤ថ្ងៃនេះ ទាំងការ​ក្តាប់បាននូវតំបន់​ដែលមាន​ហានិភ័យខ្ពស់ បិទខ្ទប់បាន​នូវតំបន់​ដែលមានហានិភ័យទាប។ លទ្ធផល​នៃការអនុវត្តនេះហើយ បានឈានទៅ ការកំណត់​បាន​តំបន់​ទាំង៣ប្រភេទនេះ។ នេះហើយ​ជាលទ្ធផល​នៃការចូលរួមទាំងអាជ្ញាធរ ជាពិសេស​គឺការចូលរួម​របស់​ប្រជាពលរដ្ឋ។**»

ចំពោះ​ការបន្តបិទខ្ទប់​រយៈពេល៧ថ្ងៃបន្ថែមទៀត លោក គឹម សន្តិភាព បញ្ជាក់​ថា «ក្នុងរយៈពេល ១៤ថ្ងៃនេះ​គឺយើងបានកាត់​ផ្តាច់នូវទំនាក់ទំនងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ ការចល័តមនុស្សពីតំបន់​មួយទៅតំបន់មួយ​ ដូច្នេះ​នៅពេល​ដែលប្រជាពលរដ្ឋ​លោកនៅក្នុងផ្ទះ ហើយនៅពេល​ដែលប្រជាពលរដ្ឋមួយណា​លោកមាន​សញ្ញាវិជ្ជមានវីរុសកូវីដ១៩ គឺ​យ៉ាងច្រើនបំផុត គឺឆ្លងក្នុងកម្រិតផ្ទះនោះតែមួយទេ គឺមិនមានការរីករាលដាលទៅចម្លងជាចង្កោមនៅតំបន់ផ្សេងនោះទេ។ នេះហើយជាប្រសិទ្ធភាព​នៃវិធានការ​បិទខ្ទប់។»

មន្រ្តីនាំពាក្យ​រូបនេះ បន្តថា ទោះបី​ជារាជរដ្ឋាភិបាល អាចកំណត់​តំបន់​ទាំង៣ប្រភេទក៏ដោយ ក៏ត្រូវការពេលវេលាបន្ថែមទៀត ដើម្បី​អាចគ្រប់គ្រង​ស្ថានភាព​កូវីដ១៩ បាន ១០០% និង​ត្រូវការ​ពេលវេលា​ស្តារឡើងវិញ​នូវតំបន់​ដែលមានហានិភ័យខ្ពស់៕

អត្ថបទថ្មី
;