អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ យើងយល់ពីស្ថានភាពដ៏លំបាកដែលប្រជាពលរដ្ឋកំពុងប្រឈមក្នុងអំឡុងពេលបិទខ្ទប់
- 2021-04-29 08:49:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ យើងយល់ពីស្ថានភាពដ៏លំបាកដែលប្រជាពលរដ្ឋកំពុងប្រឈមក្នុងអំឡុងពេលបិទខ្ទប់
ចន្លោះមិនឃើញ
លោក ផៃ សុីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងនៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មាន A24 ថា ប្រទេសកម្ពុជា កំពុងប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការ ការពារសុខុមាលភាពរបស់ ប្រជាពលរដ្ឋពីមេរោគកូរ៉ូណា។
លោកបន្ថែមថា រដ្ឋាភិបាលយល់ពីបញ្ហាប្រឈម និងស្ថានភាពរស់នៅដ៏លំបាករបស់ប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ។ លោកក៏បានសង្កត់ធ្ងន់ផងដែរលើសារៈសំខាន់ក្នុងការចាក់វ៉ាក់សុំាងបង្ការ ជំងឺ Covid ដើម្បីទប់ស្កាត់កុំអោយមានការរាតត្បាតបន្តទៅទៀត។
លោក ផៃ ស៊ីផាន បានថ្លែងអំណរគុណដល់ប្រទេសចិនដែលបានផ្តល់វ៉ាក់សាំងដល់ប្រទេសកម្ពុជា និងអរគុណ អូស្ត្រាលី អាមេរិក និងប្រទេសដទៃទៀតដែលបានជួយដល់ប្រទេសកម្ពុជា នូវផ្នែកហិរញ្ញវត្ថុ ដើម្បីលុបបំបាត់មេរោគនេះទំាងស្រុង ពីប្រទេសកម្ពុជា។
សូមទស្សនាវីដេអូខាងក្រោម៖
អត្ថបទ និងវីដេអូ ផ្ដល់សិទ្ធិដោយ A24