អតីតមហាអំណាចអវកាស ចង់ផ្ដាច់ខ្លួនបង្ហើបគម្រោងសង់ស្ថានីយ៍អវកាសផ្ទាល់ខ្លួន
- 2021-05-03 03:00:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតមហាអំណាចអវកាស ចង់ផ្ដាច់ខ្លួនបង្ហើបគម្រោងសង់ស្ថានីយ៍អវកាសផ្ទាល់ខ្លួន
ចន្លោះមិនឃើញ
ទីភ្នាក់ងារអវកាសប្រទេសរុស្ស៊ី បានឲ្យដឹងថា រុស្ស៊ីសង្ឃឹមនឹងអាចបង្កើតស្ថានីយអវកាសផ្ទាល់ខ្លួន នៅឆ្នាំ ២០២៥ ។ គម្រោងនេះត្រូវបានគេដឹងបន្ទាប់ពីទីក្រុងម៉ូស្គូ ចង់ដកខ្លួនចេញពីកម្មវិធីស្ថានីយអវកាសអន្តរជាតិ។
អ្នកទាំងអស់គ្នាច្បាស់ជាបានដឹងរូចមកហើយថា ការសាងសង់ស្ថានីយ៍អវកាស នឹងត្រូវចំណាយទំហំទឹកប្រាក់ដ៏ច្រើនមហាសាល។ គិតមកទល់ពេលនេះ ISS ខាងលើមានអាយុកាលប្រើប្រាស់ច្រើនឆ្នាំមកហើយ យ៉ាងណាមិញ ទីភ្នាក់ងារអវកាសអឺរ៉ុបបញ្ជាក់ថា វាអាចប្រើប្រាស់ដល់ឆ្នាំ ២០២៤ និងបន្តយូរឆ្នាំទៀតបាន។
លោក Dmitry Rogozin កំពុងកាន់តំណែងជាប្រធានទីភ្នាក់ងារអវកាសរុស្ស៊ី បានឲ្យដឹងថា៖ «ការងារយើងបានចាប់ផ្តើមហើយលើការអភិវឌ្ឍកំណាត់បន្ទប់ដំបូង វាអាចនឹងត្រូវបញ្ជូនឡើងទៅកាន់ទីអវកាសបាននៅឆ្នាំ ២០២៥ ខាងមុខនេះ៕»
-រុស្ស៊ី ប្រាប់ដំណឹងត្រឡប់ទៅស្រាវជ្រាវបន្តនៅឋានព្រះចន្ទ