ឆែកមើលតម្លៃពន្ធនាំចូល ឡាន Lexus NX ឆ្នាំ២០១៥-២០១៨ មកស្រុកខ្មែរ

  • 2021-05-03 03:45:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Lexus NX គឺជារថយន្ត SUV ខ្នាតតូចប្រណីត ដែលអ្នកមានលុយខ្ទង់ ៥-៦ម៉ឺនដុល្លារ មិនសូវរំលងប៉ុន្មានឡើយ ដោយសារតែភាពធន់ និងទំនើបរបស់វា។

ជាក់ស្តែង យើងសង្កេតឃើញថាវត្តមាននៃរថយន្ត Lexus ត្រកូល NX នេះ មានកាន់តែច្រើនឡើងៗ នៅក្នុងស្រុកយើង បើទោះបីជាតម្លៃរបស់វារៀង Premium បន្តិចក៏ដោយ។

រថយន្ត Lexus NX 200t បានបង្ហាញខ្លួនដំបូងនៅក្នុងឆ្នាំ២០១៥ ហើយក៏បានប្តូរឈ្មោះទៅជា NX 300 នៅឆ្នាំ២០១៨។ វាមានបំពាក់ម៉ាស៊ីនចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៣៥សេះ ដំណើរការដោយប្រអប់លេខអូតូ ៦វគ្គ និងប៉ុងពីរ។

យ៉ាងណាមិញ ថ្មីៗនេះឃ្លាំងនាំចូលរថយន្តពីអាមេរិកមួយកន្លែង បានបង្ហាញឲ្យដឹងពីតម្លៃពន្ធនាំចូល នៃម៉ូដែល NX មកស្រុកខ្មែរ ដោយក្នុងនោះមានដូចជា៖

  • Lexus NX 200t F Sport AWD ឆ្នាំ២០១៥ តម្លៃពន្ធនាំចូល $19,640
  • Lexus NX 200t F Sport AWD ឆ្នាំ២០១៦ តម្លៃពន្ធនាំចូល $20,868
  • Lexus NX 200t F Sport AWD ឆ្នាំ២០១៧ តម្លៃពន្ធនាំចូល $24,550
  • Lexus NX 300 F Sport AWD ឆ្នាំ២០១៨ តម្លៃពន្ធនាំចូល $28,232

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន​រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិត សូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

អត្ថបទ៖ សេង ឡុង

អត្ថបទថ្មី
;